GuidePedia

0
ខ្សែប្រយុទ្ធ Carlos Tevez បានបញ្ចេញទម្រង់លេងដ៏អស្ចារ្យ បន្ទាប់ពីបានស៊ុតពីរគ្រាប់ជួយឱ្យក្រុម " សេះបង្កង់ " Juventus ផ្តួលរំលំម្ចាស់ផ្ទះ Dortmund 3-0 ដោយសរុបលទ្ធផលរួមទាំងពីរប្រកួត 5-1 ឆ្លងទៅវគ្គ 8 ក្រុមចុងក្រោយបានសម្រេច នៅក្របខ័ណ្ឌ UEFA Champions League ជុំទី2 វគ្គ16 ក្រុមនៅថ្ងៃពុធទី 18 ខែមីនាកន្លងមក។


ចាប់ផ្តើមការប្រកួតបានតែ 3 នាទី​ប៉ុណ្ណោះ​ក្រុម Juventus ស៊ុត​បាល់​បញ្ចូល​ទី​នាំ​មុខ 1-0 យ៉ាងរហ័ស ​ដោយសារតែខ្សែរ​ការពាររបស់ម្ចាស់​ផ្ទះ​បាន​បាត់​បង់​បាល់​ទៅ​ឱ្យ​កីឡាករ Patrice Evra បានបញ្ជូន​​​ទៅ​ជា​ឱ្យខ្សែ​ប្រយុទ្ធ Carlos Tevez ចាប់បាល់មួចង្វាក់ហើយស៊ុតដោយជើង​ស្តាំរយះចម្ងាយ 25 ម៉ែត្រ​ទៅ​ខាង​ឆ្វេង​ទម្លុះសំណាញ់យ៉ាងល្អឥតខ្ចោះ​។

ទោះ​ជា​យ៉ាង​ណា​នាទី 27 ​ក្រុម Juventus បាន​ផ្លាស់​ប្តូ​រ​​កីឡាករ Paul Pogba ដោយ​សារ​តែ​ការ​រង​របួស​សាច់ដុំ​ភ្លៅ​បន្ទាប់ពីប៉ះទង្គិចជាមួយនឹងកីឡាករ Sokratis Papastathopoulos Key ហើយក៌បានប្តូរ Andrea Barzagli ទៅ​លេង​ជំនួស​វិញ​ ។ ចប់តង់ទីមួយ Dortmund 0-1 Juventus ។

 ចូលតង់នាទី64 ​ក្រុម Dortmund បាន​ប្រែទម្រង់លេងថ្មីដោយប្តូរកីឡាករ 2 នាក់​គឺ Adrian Ramos និង Jakub Blaszczykowski លេង​ជំនួស Sven Bender និង Henrik Mkhitaryan​ វិញ​ ។

មក​ដល់ នាទី​ 70 ​ក្រុម Juventus បាននាំមុខ 2-0 ពេលដែល​ខ្សែ​រប្រយុទ្ធ Carlos Tevez អូសបាល់ចូលតំបន់គ្រោះថ្នាក់ខាង​ស្ដាំ ហើយបញ្ជូនបាល់មកខាងឆ្វេង​ឱ្យកីឡាករ Alvaro Morata រត់មកស៊ុតបញ្ចូលសំណាញ់ទីយ៉ាង​ងាយ​ស្រួល​។

រហូត​មក​ដល់​ពេល​នាទី 79 Juventus នៃមុខកាន់តែឆ្ងាយ 3-0 ពេលដែល Roberto Pereyra បញ្ជូនបាល់ឱ្យ Carlos Tevez ស៊ុត​បញ្ចូល​ទី​បង្គោល​ទីមួយ​យ៉ាងស្អាត ហើយវា​ជាគ្រាប់​ទី​ពីររបស់គាត់ផងដែរ ​។

ចប់ការប្រកួតDortmund 0-3 Juventus សរុបលទ្ធផលរួម ឆ្លងទៅវគ្គ 8 ក្រុមចុងក្រោយគឺ Dortmund 1-5 Juventus ។



Post a Comment

 
Top