GuidePedia

0
Ivan Rakitic ស៊ុតបញ្ចូលទីគ្រាប់សំខាន់ ឱ្យក្រុម Barcelona បើកទ្វារផ្ទះទទួលក្រុមភ្ញៀវ"មេឃខៀវ" Manchester City 1-0 រួមទាំងពីរប្រកួតលទ្ធផល 3-1 ព្រមទាំងទម្លាក់ក្លិបមកពីប្រទេសអង់គ្លេសដែលជាក្រុមចុងក្រោយគេ នៅក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គ 16 ក្រុមជើងទីពីរនៅយប់ ថ្ងៃពុធ ទី 18 ខែមីនាកន្លងមក ។


ចាប់ផ្តើមការប្រកួត Barcelona បានធ្វើការវាយសម្រុកភ្លាម រហូតមកដល់នាទី 31 Barcelona បានមុខ 1-0 ដោយយកីឡាករ Lionel Messi អូសបាល់ឆ្លង កាត់ខ្សែការពាររបស់ក្រុមភ្ញៀវ បន្ទាប់មកបាន បញ្ជូនបាល់បំផ្លោងទៅឱ្យកីឡាករ Ivan Rakitic ទាញបាល់ទម្លាក់ចុះហើយឈីបបាល់រំលង Joe Hart បញ្ចូលសំណាញ់ទីបានយ៉ាងល្អឥតខ្ចោះ។ ចប់តង់ទីមួយ Barcelona1-0 Manchester City ។

លុះចូលមកដល់តង់ទីពីរក្រុមទាំងពីរមិនអាចធ្វើការវាយប្រហារអ្វីគ្នាបាន ចប់ការប្រកួត Barcelona1-0 Manchester City សរុបលទ្ធផលរួម ឆ្លងទៅវគ្គ 8 ក្រុមចុងក្រោយគឺ Barcelona 3-1 Manchester City ។


Post a Comment

 
Top