ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ស្រាបៀរលីអូ ទម្ងន់ ៦០ គីឡូក្រាម បានឈានដល់សប្តាហ៍ទី ៥ ឬជុំទី ៥ ហើយ នារសៀលថ្ងៃសៅរ៍ ខាងមុខនេះ នៅសង្វៀនរោងសៀក គឺដល់វេនកីឡាករ ឈឿន ឆៃដែន ក្លិបនិរោធមានជ័យ ត្រូវជួប ផាន់ សារុន ក្លិបគជសារកីឡា ខណៈ សេង ស្រឿន ក្លិបព្រះខ័នរាជ ត្រូវប៉ះជាមួយ ថន វាសនា ហើយបើតាមការវាយតម្លៃក្រៅផ្លូវការគឺ ឆៃដែន និង ស្រឿន អាចនឹងឈ្នះបាន ៣ ពិន្ទុបន្ថែមទៀត។
នៅក្នុងការប្រកួតសន្សំពិន្ទុ ៤ សប្តាហ៍កន្លងមក ឈឿន ឆៃដែន បានឈ្នះ ៣ ដង និងត្រូវបានអាជ្ញាកណ្តាលកាត់ក្តីឲ្យចាញ់ ម៉ន លីហួរ ក្នុងទឹកទី ១ នៅពេលរូបគេបានវាយថែមខុសលក្ខខណ្ឌនៃការប្រកួតបណ្តាលឲ្យ លីហួរ សន្លប់នោះ ហើយលទ្ធផលនេះបានធ្វើឲ្យ ឆៃដែន មាន ១០ ពិន្ទុ ប៉ុន្តែ ៤ ប្រកួតរបស់ ផាន់ សារុន គឺគេឈ្នះបានតែ ១ ដងគត់ និងចាញ់ ៣ ដងខណៈការប្រកួតចុងក្រោយគេបានចាញ់អតីតសិស្សរួមក្លិប សេង ស្រឿន ដោយពិន្ទុ។
នៅក្នុងប្រវត្តិនេះ ឈឿន ឆៃដែន ធ្លាប់បានយកឈ្នះ ថន វាសនា ត្រឹមពិន្ទុ ឯ ផាន់ សារុន ផ្តួល វាសនា នៅទឹកទី៤ ប៉ុន្តែគ្មានអ្នកណាជឿថា ផាន់ សារុន អាចឈ្នះ ឆៃដែន នោះឡើយ ព្រោះ សារុន មានវិជ្ជាគុនស្រុតចុះច្រើន នៅក្នុងការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់នេះ។ ផ្ទុយពីនេះ ឆៃដែន មានបច្ចេកទេសប្រកួតយ៉ាងល្អ បន្ថែមលើនេះសម្រាប់ការជួបគ្នាក្រៅផ្លូវការចំនួន ២ ដង នាពេលកន្លងមក ផាន់ សារុន បានចាញ់ពិន្ទុ ឈឿន ឆៃដែន ទាំង ២ លើកតែម្តង។
តាមការវាយតម្លៃជាទូទៅ និងសមត្ថភាពប្រកួតជាក់ស្តែងនេះគឺ ឈឿន ឆៃដែន មានភាគរយឈ្នះ សារុន ស្ទើរ ៩០ ភាគរយទៅហើយ ព្រោះក្រៅពីមានប្រៀបផ្នែកកម្លាំង និងក្បាច់ជង្គង់ ឆៃដែន នៅមានតែមលើស ផាន់ សារុន មួយទៀតគឺនៅសង្វៀនបាយ័ននេះ គេមានខ្សែធំជាង ផាន់ សារុន។
ដោយឡែក សម្រាប់ការវិលមកជួបគ្នារវាងកីឡាករជើងថ្មី សេង ស្រឿន និង ថន វាសនា ក៏ត្រូវបានគេផ្តល់ទំនុកចិត្តទៅលើ ស្រឿន ខ្លាំងដែរ។ បើទោះបីជាពួកគេមិនធ្លាប់ជួបគ្នា ប៉ុន្តែតាមរយៈការប្រកួត ៤ លើកកន្លងមកនេះគឺ ថន វាសនា ស្ទើរតែលែងមានកម្លាំងចិត្តក្នុងការប្រកួតទៅហើយ ព្រោះគេបានចាញ់ទាំង ៤ លើកតែម្តង ប៉ុន្តែការឈ្នះ ២ និងចាញ់ ២ ប្រកួត ដោយមាន ៨ ពិន្ទុ បានធ្វើឲ្យ សេង ស្រឿន កាន់តែបង្កើនការហ្វឹកហាត់ក្នុងការប្រកួត ព្រោះគេនៅមានឱកាសប្រជែងឡើងទៅវគ្គបន្ត។
បើរំឭកពីប្រវត្តិប្រកួតរបស់ ថន វាសនា គឺគេជាកីឡាលំដាប់ខ្លាំងមួយរូប ដែលធ្លាប់ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់គូបូតា ប៉ុន្តែពេលមកចូលប្រកួតដណ្ដើមខ្សែក្រវាត់លីអូនេះ វាសនា បានធ្លាក់ចុះនូវវិជា្ជគុនយ៉ាងច្រើន ហើយកម្លាំងស៊ុហ្វរបស់គេ ក៏មិនអាចធានាបាន ៥ ទឹកពេញស្រួលនោះដែរ។
លោក អ៊ូ សាត គ្រូបង្វឹក ថន វាសនា បានទទួលស្គាល់ថា៖ «ថន វាសនា ពិតជាធ្លាក់ចុះនូវវិជ្ជាគុនមែន ប៉ុន្តែការហ្វឹកហាត់ និងគោរពវិន័យបានល្អ ហើយពេលជួបដៃគូលើកទី ៥ នេះ គឺមានសង្ឃឹមឈ្នះតិចតួចណាស់ ហើយចំណុចដែលលំបាកនោះគឺអាចចាញ់កម្លាំង សេង ស្រឿន»។
ស្រេង ស្រឿន មានកម្លាំងល្អ ជាង វាសនា និងមានភាពរហ័សរហួន ហើយស្នៀតគុនគេក៏ល្អដែរ ដោយគេល្អកណ្ដាប់ដៃ និងជង្គង់ និងថែមទាំងមានទឹកចិត្តក្លាហានក្នុងពេលប្រកួតទៀតផង។ អតីតកីឡាករ ម៉ី សុភាព គ្រូបង្វឹករបស់ សេង ស្រឿន និយាយថា៖ «នៅជុំទី ៥ នេះ សេង ស្រឿន នឹងរកបាន ៣ ពិន្ទុបន្ថែម ហើយក៏អាចនៅមានឱកាសសម្រាប់ការឈានទៅវគ្គបន្តទៀតផងដែរ»៕
កីឡាករ ផាន់ សារុន (ក្រហម) បានម៉ាត់ទៅលើ ថន វាសនា ក្នុងការប្រកួតវិលជុំសន្សំពិន្ទុកន្លងមក។

Post a Comment