GuidePedia

0
អនាគត​របស់​កីឡាករ​Gareth Bale​នៅ​ក្នុង​ក្លិប​អធិរាជ​ស​ Real Madrid​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រពិចស្រពិល​ហើយ បន្ទាប់ពី​រថយន្ត​Bentley ពណ៌​ស​របស់​គាត់ រង​ការវាយប្រហារ​ពី​ក្រុម​អ្នកគាំទ្រ​រួចមក​នោះ។


ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប​បាន​ផ្តល់​អត្តសញ្ញាណ​ហើយ​អ្នក​ដែល​ទទួលខុស​ត្រូវ​ការ​វាយប្រហារ​ខាង​លើនេះ​។ សេចក្តីថ្លែងការណ៍​មួយ​របស់​ក្លិប បាន​ឲ្យ​ដឹង​ថា បុរស​៣​នាក់​បាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ខាងលើ ហើយ​ម្នាក់​ក្នុង​ចំណោម​ពួកគេ នឹង​ត្រូវ​បាន​បម្រាម​ពី​ការចូលរួម​ទស្សនាការ​ប្រកួត​អស់​មួយ​ជីវិត។

សូមបញ្ជាក់​ថា អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​មាន់​ខ្នាយ​មាស Spurs​តម្លៃ​ខ្លួន​៨០​លាន​ផោន​ម្នាក់នេះ ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ត្រឡប់​ទៅកាន់​ក្លិប​នៅ​ក្រប ខណ្ឌ Barclays Premier League​វិញ​នោះ ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​វាយប្រហារ​មកលើ ខណៈ​ពេល​ដែល​គាត់​កំពុង​បើក​រថយន្ត​ចេញពី​កីឡាដ្ឋាន​ហ្វឹកហាត់ ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ពោល​គឺ​បន្ទាប់ពី​ក្រុម Real Madrid​ទាត់​ចាញ់​ក្រុម Barcelona១-២​កាលពី​ថ្ងៃអាទិត្យ។

បុរស​ពីរ​នាក់ បាន​ព្យាយាម​បញ្ឈប់​រថយន្ត​របស់​កីឡាករ Bale​និង​ទាត់​រថយន្ត​របស់គាត់ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​វែ​លស៍​ម្នាក់នេះ មិនបាន​បន្ថយល្បឿន​នោះ​ឡើយ​។​ ដោយឡែក មិត្ត​រួម​ក្រុម​២​នាក់​ទៀត​របស់​កីឡាករ Bale​គឺ​កីឡាករ Jese និង​កីឡាករ Sergio Ramos​ក៏​ក្លាយ​ជា​គោលដៅ​វាយប្រហារ​របស់​អ្នកគាំទ្រ​ផងដែរ៕


Post a Comment

 
Top