សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានបញ្ជាក់ជាផ្លូវការថាការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ ដែលធ្វើឡើងនៅប្រទេសកាតានោះ នឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ពោលគឺមានរយៈពេលតែ២៨ថ្ងៃទេ។.
មូលហេតុនៃការផ្លាស់ប្ដូរកាលបរិច្ឆេទក្នុងការប្រកួតពានរង្វាន់ World Cup 2022 នេះគឺបណ្ដាលមកពីនៅខែមិថុនា ដល់កក្កដានៅប្រទេសកាតាជារដូវក្ដៅខ្លាំង ដូច្នេះវាអាចបង្កជាផលវិបាកដល់កីឡាករ ក៏ដូចជាអ្នកដែលចូលទៅទស្សនាការប្រកួត ទើបតម្រូវឱ្យលើកមកធ្វើនៅខែវិច្ឆិកានេះវិញ ព្រោះជារដូវរងា។ មួយវិញទៀត ការដែលលើកមកនេះក៏បានបង្រួញពេលវេលាខ្លះដែរ ពោលគឺជាធម្មតាព្រឹត្តិការណ៍ធំនេះធ្វើឡើងរយៈពេល៣២ថ្ងៃ ប៉ុន្តែលើកនេះធ្វើតែត្រឹមពេល២៨ថ្ងៃប៉ុណ្ណោះ។
ការលើកពេលនេះ ត្រូវបានគេរិះគន់ថាអាចប៉ះពាល់ដល់ការប្រកួតពានរង្វាន់ផ្សេងៗ ដូចជាលីកកំពូលតាមប្រទេសមួយចំនួន។ យ៉ាងណាក្ដី លោក Michel Platini ប្រធាន UEFA បានបញ្ជាក់ថាវាក៏មិនបានបង្កផលប៉ះពាល់អ្វីខ្លាំងដល់ការប្រកួតពានរង្វាន់ធំៗនៅអឺរ៉ុប ដូចជា UEFA Champions League ជាដើមនោះទេ។
បន្ថែមពីលើនេះដែរ FIFA ក៏បានសម្រេចយកការប្រកួតបានរង្វាន់ Women’s World Cup នៅឆ្នាំ២០១៩ ខាងមុខនេះ ធ្វើឡើងនៅប្រទេសបារាំង ជំនួសប្រទេសកូរ៉េខាងត្បូងផងដែរ ៕

Post a Comment