GuidePedia

0
ក្រុមជើងខ្លាំងអង់គ្លេសតោខៀវ Chelsea បានហាលអាវបាត់ហើយ ក្រោយពីរបូតក្នុងទឹកដី២គ្រាប់ បន្ទាប់ ពីប្រកួតបានស្មើ ២-២ ក្នុងម៉ោងបន្ថែម១៥នាទី ២ ដង នៅទឹកដី Stamford Bridge យប់មិញនេះបញ្ចប់ ជើងទី២នៃវគ្គ ១៦ក្រុម ។


ក្រុមរបស់លោក Jose Mourinho នៅតែមិនអាចធ្វើអ្វីក្រុមជើងឯកមកពីបារាំង Paris Saint Germain បាន ដដែលបើទោះបីជា PSG បានបាត់បង់កីឡាករ សំខាន់ Zlatan Ibrahimovic តាំងពី នាទី៣២មក នោះដោយការពិន័យកាត ក្រហម មុនពេលខ្សែការពារ Gary Cahill រកបានគ្រាប់នាំមុខឲ្យ Chelsea នៅ នាទី៨១ តែត្រូវបានអតីតខ្សែការពារ ក្រុមតោខៀវ David Luiz ស៊ុតតាមបានស្មើវិញនៅ៥នាទីបន្ទាប់ក្នុងលទ្ធផលពេញម៉ោង៩០នាទី ។

តែយ៉ាងណាក៏ដោយ ខ្សែបម្រើប្រយុទ្ធជនជាតិប៊ែលហ្ស៊ិក Eden Hazard ស៊ុតគ្រាប់នាំមុខដដែលក្នុងនាទីបន្ថែម៩៦ ជាមួយនឹងខ្សែការពារប្រធាន ក្រុមមកពី ប្រេស៊ីល Thiago Silva ជួយឲ្យ PSG ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ Champions League នៅនាទី១១៤ ដែលធ្វើឲ្យលទ្ធផលទាំងពីរជើង Chelsea ៣ និង PSG ៣ តែ Chelsea របូត ក្នុងផ្ទះ២គ្រាប់ ខណៈដែល Paris របូតក្នុងផ្ទះតែ១គ្រាប់ ។

ដូច្នេះអ្នកដែលឡើងគឺ PSG ក្នុងខណៈដែល Chelsea ទប់ យកតែស្មើ ០-០ ឬ ១-០ ឲ្យជាប់ក៏ក្រុមដែលកំពុង កាន់កាប់តំណែងកំពូលតារាង Premier League ឡើងទៅ វគ្គ៨ក្រុមដែរ ។


Post a Comment

 
Top