GuidePedia

0
វីរ​បុរស​បាល់ទាត់​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid​លោក Carlos Santillana បាន​និយាយ​ថា កីឡាករ Cristiano Ronaldo​ ចាំបាច់​ត្រូវតែ ​ផ្លាស់ប្តូរ​ឥរិយាបថ ​របស់គាត់ ប្រសិនបើ​ចង់​ទទួល​បាន​ការចាប់អារម្មណ៍​ពី​ក្រុម​អ្នកគាំទ្រ​វិញ​នោះ​។​


សូមបញ្ជាក់ថា កីឡាករ Ronaldo រក​បាន​២៩៣​ពី​២៨៥​ប្រកួត​របស់​គាត់​នៅ​ការប្រកួត​ទាំងអស់ ចាប់តាំងពី​បាន​ចូល​លេង​ឲ្យ​ក្លិប Real Madrid​ពី​ក្លិប​បិសាច​ក្រហម Man Utd​កាលពី​ឆ្នាំ ២០០៩ ហើយ​កាលពី​រដូវ​កាល​មុន គាត់​បាន​ជួយ​ឲ្យ​ក្រុម​មួយ​នេះ ឈ្នះ​ជើងឯក​បាល់ទាត់​អឺរ៉ុប Champions League​ជា​លើក​ទី​១០​របស់​ពួកគេ។

តារា​ស៊ូ​ពើ​ស្តារ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់​នេះ ចាប់ផ្តើម​រដូវ​កាល​២០១៤-២០១៥ ជាមួយ​នឹង​ទម្រង់​លេង​ដ៏​អស្ចារ្យ​បំផុត ប៉ុន្តែ​ឥរិយាបថ និង​អាកប្បកិរិយា​របស់​លោក ហាក់ដូចជា​ប្តូរផ្លាស់ ជាហេតុ​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ក្នុងចំណោម​ក្រុមគាំទ្រ​។​

ជាក់ស្តែង គឺ​ការសម្រេចចិត្ត​របស់​លោក​ដើម្បី​ធ្វើ​ពិធី​ខួបកំណើត​គម្រប់​ខួប​លើក​ទី​៣០​របស់គាត់ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុម Real Madrid​ទាត់​ចាញ់​ក្រុម​ Atletico Madrid ០-៤ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ខកចិត្ត​ជាខ្លាំង។


លោក Santillana ដែល​បាន​ចំណាយពេល​១៧​ឆ្នាំ​លេង​នៅ​ក្នុង​ទឹកដី Santiago Bernabeu អំឡុង​ពេល​វេលា​ជា​កីឡាករ​បាល់ទាត់​របស់​លោក គិត​ថា កីឡាករ Ronaldo មិន​ស័ក្ដិសម​ទទួលបាន​ការ​ស្រែក​គំហក​ឲ្យ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ Real Madrid​នោះទេ ប៉ុន្តែ​យ៉ាងហោចណាស់ ក៏​កីឡាករ​ម្នាក់នេះ ត្រូវតែ​ផ្លាស់ប្តូរ​ចរិត​មាយាថ​ឆ្មើងឆ្មៃ​របស់គាត់​ចេញ​៕

Post a Comment

 
Top