GuidePedia

0
​"បិសាច​ក្រហម​" Manchester United ក្លិប​ដ៏ល្បីរបស់​អង់គ្លេស​ក្នុងក្រប​ខ័ណ្ឌ Premier League បានចេញសេចក្តី​ថ្លែង​ការណ៍នៅ​ថ្ងៃ​សុក្រ​ទី 20 ខែមករា​​បញ្ជាក់​ថា​ខ្សែ​បម្រើដែលមានបទ​ពិសោធខ្ពស់លោក Michael Carrick បានយល់ព្រម​បន្ត​កិច្ច​សន្យា​ថ្មី​សម្រាប់ 1 ឆ្នាំទៀត​រួចរាល់​ហើយ​។


ក្នុង​អំឡុង​ពេល​កន្លង​មក​អនាគតរបស់​ខ្សែ​បម្រើវ័យ 33 ឆ្នាំ​រូបនេះហាក់ដូចជាស្រពិចស្រពិល ប៉ុន្តែ​ឥឡូវ​នេះ​មាន​សេចក្តី​រាយការណ៍​ថា "បីសាចក្រហមខ្មៅ" AC Milan នឹង​បាន​ស​ម្តែ​ង​នូវ​ការ​ចាប់​អារម្មណ៍​អតីត​កីឡាករជម្រើសជាតិអង់​គ្លេ​ស​រូបនេះមក​ពង្រឹង​ក្រុមរបស់ខ្លួន ប៉ុន្តែ Carrick ដែល​បាន​ផ្លាស់​ប្តូ​រ​ពី​ក្លិប Tottenham Hotspur មកលេង​​នៅ​ក្នុងពហុកីឡាដ្ធាន Old Traford នៅ​ក្នុង​ឆ្នាំ 2006 បានយល់ពរមចុះ​កិច្ច​សន្យា​ថ្មីហើយ។


 លោក Louis van Gaal អ្នកចាត់ការទូទៅជនជាតិ​ហូ​ឡង់​ បានបញ្ចេញ​ជា​គំនិតថា​"គាត់​ជា​ប្រធាន​ក្រុម​​ទី​ពីរ​របស់​ខ្ញុំ​បន្ទាប់ពី​កីឡាករ Wayne Rooney ហើយ​គាត់​ក៏​ជា​កីឡាករ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​របស់យើង​ គាត់ក៏ជាអ្នកចែកបញ្ជូនបាល់ដ៏ល្អ នោះ​ហើយ​ជា​អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ"​។

Post a Comment

 
Top