លោក Brendan Rodgers បាននិយាយថា ការវិលទៅរកទម្រង់លេងដ៏ល្អរបស់ក្រុម Liverpool ក្នុងការប្រកួតក្របខ័ណ្ឌលីក បានកើតឡើងស្របពេលដែលការវិវឌ្ឍរបស់ Philippe Coutinho ទៅជាកីឡាករដ៏សំខាន់នៅកីឡដ្ឋាន Anfield។
Liverpool មិនស្គាល់ចាញ់សោះក្នុងការប្រកួតលីកក្នុងស្រុក៨លើកចុងក្រោយរបស់ពួកគេ និងបានធ្វើឲ្យពួកគេផ្ទាល់វិលទៅកាន់ការប្រជែងកៅអីក្របខ័ណ្ឌ Champions League ខណៈដែលពួកគេត្រៀមជួបជាមួយក្រុម Burnley នៅរាត្រីនេះ។
ខ្សែបម្រើអន្តរជាតិប្រេស៊ីល Coutinho បានលេងក្នុងតួនាទីដ៏សំខាន់ ខណៈដែលក្រុមហង្សក្រហមបានឡើងទម្រង់លេងរបស់ពួកគេ និងបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងការបង្ហាញខ្លួន២លើកចុងក្រោយរបស់ពួកគេ ពោលគឺក្នុងពេលក្រុមរបស់គេទទួលជ័យជម្នះលើ Southampton និង Manchester City។ លោក Rodgers ជឿជាក់ថា កីឡាករវ័យ ២២ ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករដ៏សំខាន់ម្នាក់ក្នុងរដូវកាលនេះ។
លោក Rodgers បានឲ្យដឹងថា៖ «រូបគេជាមានការអភិវឌ្ឍដ៏អស្ចារ្យ ហើយវាគ្មាននូវការសង្ស័យអ្វីឡើយ។ អំឡុងពេលដែលក្រុមនេះបានជួបភាពត្រដាបត្រដួសនៅដើមរដូវកាលនេះ វាគឺដោយសារតែការខ្វះនូវការត្រៀមលក្ខណៈនៅលើទីលានប្រកួត»។
Liverpool នឹងលេងដោយគ្មានខ្សែបម្រើ Jordan Ibe និង Steven Gerrard ម្តងទៀត។ Ibe ត្រូវបានប្រកាសថា នឹងអវត្តមានរយៈពេលជាច្រើនសប្តាហ៍ដោយសារតែបញ្ហារបួសជង្គង់ ខណៈដែល Gerrard បានអវត្តមានចាប់តាំងពីថ្ងៃទី ១០ ខែកុម្ភៈ ដោយសារតែបញ្ហារបួសសរសៃពួរគន្លាក់ជើង។ Burnley មិនស្គាល់ឈ្នះសោះក្នុងការប្រកួត៧លើកចុងក្រោយរបស់ពួកគេ ប៉ុន្តែ Rodgers បានបញ្ជាក់ថា Liverpool នឹងមិនមើលស្រាលទៅលើគូប្រកួតរបស់ពួកគេឡើយ។

Post a Comment