ចង់ដឹងថាកំពូលកីឡាកររូបណា និងកីឡាករឆ្នើមៗក្រុមណាខ្លះ ដែលមានលុយច្រើនជាងគេបង្អស់ដែរឬទេ? Sabay សូមលើកយកមកបង្ហាញជូន នូវកីឡាករខ្លាំងៗទាំង១០រូប ដែលមានជាងគេបំផុត កាលពីឆ្នាំមុន ពោលគឺប្រចាំឆ្នាំ២០១៤ ដូចខាងក្រោម៖
១. Cristiano Ronaldo (៨០លានដុល្លារ)
អតីតកីឡាករក្រុម Manchester United ដែលផ្ទេរទៅកាន់ក្រុម Real Madrid តាំងពីឆ្នាំ២០០៩រូបនេះ គឺជាកីឡាករដែលមានលុយជាងគេបំផុត។ បន្ទាប់ពីចំណាយពេល៦រដូវកាលលេងនៅអេស្ប៉ាញ CR7 ស៊ុតឲ្យក្រុមអធិរាជសបានចំនួន ២៩១គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨២លើកគ្រប់ការប្រកួតទាំងអស់។
២. Lionel Messi (៦៤.៧លានដុល្លារ)
ខ្សែប្រយុទ្ធរបស់ក្រុម FC Barcelona ដែលលេងតាំងពីឈុត C រហូតដល់ឈុតធំរូបនេះ ក៏មានលុយច្រើនមិនធម្មតាដែរ។ Messi ឡើងមកលេងឈុតធំរបស់ក្រុម Barca បានចំនួន ១១រដូវកាលហើយ ពោលគឺតាំងពីរដូវកាល ២០០៤-២០០៥មក ដែលក្នុងនោះខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ស៊ុតបញ្ចូលទីឲ្យក្រុមអ្នកមានបុណ្យបានចំនួនសរុប ៣៩២គ្រាប់ បន្ទាប់ពីបង្ហាញខ្លួនបាន ៤៦១ប្រកួតគ្រប់ការប្រកួតទាំងអស់។
៣. Zlatan Ibrahimović (៤០.៤លានដុល្លារ)
វីរបុរសក្រុមស៊ុយអែត របស់ក្លិបបារាំង Paris Saint-Germain រូបនេះ គឺជាកីឡាករដែលលេងបានជាច្រើនក្រុម ពោលគឺមកទល់ពេលនេះ គេលេងបាន៧ក្រុមមកហើយ។ បន្ទាប់ពីចាកចេញពីក្រុម AC Milan មកកាន់ក្រុម PSG កាលពីឆ្នាំ២០១២មក Zlatan ស៊ុតឲ្យក្រុមបារាំងមួយនេះ បានចំនួន ៩៣គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១១៣ប្រកួត។
៤. Gareth Bale (៣៦.៤លានដុល្លារ
កីឡាករអន្តជាតិវេល ដែលធ្លាប់លេងឲ្យក្រុមអង់គ្លេស Tottenham Hotspur ៦រដូវកាលរូបនេះ ពិតជាធ្វើឲ្យមានភ្ញាក់ផ្អើល ដោយសារតែគេទទួលបានចំណូលច្រើន ពោលគឺ ១៥លានដុល្លារក្នុង១ឆ្នាំ ចាប់តាំងពីផ្ទេរមកកាន់ក្រុម Real Madrid កាលពីឆ្នាំ២០១៣មក។ Bale ស៊ុតឲ្យក្រុមអធិរាជស បានចំនួន៣៦គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៧៩ប្រកួត។
៥. Radamel Falcao (៣៥.៤លានដុល្លារ)
ខ្សែប្រយុទ្ធកូឡុំប៊ី ដែលក្រុម Manchester United ខ្ចីជើងពីក្រុមបារាំង AS Monaco រូបនេះ ក៏មានលុយច្រើនដែរ។ ២រដូវកាលនៅក្រុម Monaco ខ្សែប្រយុទ្ធ២៩ឆ្នាំរូបនេះ ស៊ុតបាន ១៣គ្រាប់ ក្នុងការបង្ហាញខ្លួនសរុបចំនួន ២២ប្រកួត ប៉ុន្តែតាំងពីមកចូលរួមជាមួយនឹងក្រុមបិសាចក្រហម នៅដើមរដូវកាលនេះមក Falcao ទើបតែស៊ុតបាន ៤គ្រាប់ទេ ឲ្យក្រុមអង់គ្លេសមួយនេះ បន្ទាប់ពីបង្ហាញខ្លួន បាន១៦ប្រកួត។
៦. Neymar (៣៣.៦លានដុល្លារ)
Super Star របស់ក្រុមជម្រើសជាតិប្រេស៊ីល ដែលមានឈ្មោះពេញ Neymar da Silva Santos Junior រូបនេះ ក៏មានលុយច្រើនសន្ធឹកសន្ធាប់ដែរ បន្ទាប់ពីបង្ហាញខ្លួននៅ World Cup និងការផ្ទេរមកលេងនៅក្រុម FC Barcelona មក។ តាំងពីផ្ទេរមកកាន់ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០១៣ Neymar ស៊ុតឲ្យក្រុមអ្នកមានបុណ្យបានចំនួន ៣៩គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៧២ប្រកួត។
៧. Wayne Rooney (២៣.៤លានដុល្លារ)
ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុមបិសាចក្រហម Manchester United ដែលចាកចេញពីក្រុម Everton តាំងពីឆ្នាំ២០០៤ រូបនេះ ក៏មានចំណូលច្រើនដែរ ខណៈដែលរដូវនេះកីឡាករអង់គ្លេសវ័យ២៩ឆ្នាំរូបនេះ បានឡើងតំណែងជាប្រធានក្រុមទៀតផង។ តាំងពីលេងឲ្យ Man Utd ១១រដូវកាលមក Rooney ស៊ុតបានចំនួន ២២៧គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៤៦៨ប្រកួត។
៨. Sergio Agüero (២៣,៣លានដុល្លារ)
ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ២៦ឆ្នាំរូបនេះ បានផ្ទេរពីក្រុមអេស្ប៉ាញ Atlético Madrid មកកាន់ក្រុមជើងឯក Manchester City កាលពីឆ្នាំ២០១១ និងទទួលបានភាពជោគជ័យមែនទែន ដោយជួយឲ្យ Man City ឈ្នះពាន Premier League ចំនួន២លើក ក្នុងរយៈពេល៣ឆ្នាំ។ ៤រដូវកាលនៅអង់គ្លេស Agüero ស៊ុតឲ្យក្រុមមេឃខៀវ បានចំនួន ៩៧គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១៥០ប្រកួត។
៩. Yaya Touré (២១,៧លានដុល្លារ)
កីឡាករ Play Maker វ័យ៣១ឆ្នាំ របស់ក្រុម Manchester City រូបនេះ ក៏មានចំណូលច្រើនដែរ។ ខ្សែបម្រើជម្រើសជាតិកូឌីវ័ររូបនេះ បានផ្ទេរពីក្រុម Barcelona មកកាន់ក្រុម Man City កាលពីឆ្នាំ២០១០។ ៥រដូវកាល Touré ស៊ុតឲ្យក្រុមមេឃខៀវ បានចំនួន ៦១គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ២១០ប្រកួត។
១០. Fernando Torres (២១,៣លានដុល្លារ)
ខ្សែប្រយុទ្ធអេស្ប៉ាញ ដែលក្រុម Atlético Madrid ទើបតែខ្ចីជើងពី AC Milan កាលពីដើមរដូវកាលរូបនេះ ក៏ជាប់ក្នុងចំណាត់ថ្នាក់ចុងក្រោយគេ ក្នុងបញ្ជីនេះដែរ។ អតីតកីឡាករក្រុមអង់គ្លេសតោខៀវ Chelsea និង Liverpool រូបនេះ ស៊ុតឲ្យក្រុមអេស្ប៉ាញ At Madrid បានចំនួន៣គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៨ប្រកួត។
ទោះយ៉ាងណា ទាំងអស់នេះគ្រាន់តែជាស្ថិតិចាស់ កាលពីរដូវកាលមុន ប្រចាំឆ្នាំ២០១៤ តែប៉ុណ្ណោះ រីឯស្ថិតិឆ្នាំ២០១៥ ប្រែប្រួលទៀតយ៉ាងណា Sport-khmer នឹងផ្សាយជូននៅពេលក្រោយទៀត៕

Post a Comment