GuidePedia

0
លោក​ Louis van Gaal បាន​ប្រាប់​ដល់​ក្លិប​​បិសាច​ក្រហម​ Manchester United ថា​​លោក​ត្រូវ​ការ​ទិញ​កីឡាករ​បន្ថែម​៤​​នាក់​ទៀត នៅ​រដូវ​ក្ដៅ​នេះ ដើម្បី​ជួយ​ឲ្យ​ក្លិប​អាច​ប្រជែង​យក​ពាន​រង្វាន់​ English Premier League នៅ​រដូវ​កាល​ក្រោយ។


​អ្នក​ចាត់​ការ​​ក្រុម​បិសាច​ក្រហម​ ដែល​បាន​ចំណាយ​អស់​១៥០​លាន​ផោន (ជាង​២៣១​លាន​ដុល្លារ) ​ក្នុង​ការ​ទិញ​ចូល​កីឡាករ​ថ្មីៗ ចាប់​តាំង​ពី​រូប​លោក​មក​កាន់​កាប់​​នៅ​ Old Trafford ​បាន​បង្ហើប​ប្រាប់​ពី​គោលដៅ​​កីឡាករ​សំខាន់​​ៗ ៤​នាក់​​ទៀត ដែល​លោក​ត្រូវ​ការ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ។

តាម​កាសែត​ Mirror បាន​ឲ្យ​ដឹង​ថា អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់ Van Gaal ​បាន​ដាក់​សំណើ​ទៅ​​ឲ្យ​អនុ​ប្រធាន​នាយក​ប្រតិបត្តិ​លោក Ed Woodward ​នូវ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​នឹង​ត្រូវ​ទិញ ដែល​ក្នុង​នោះ​មាន​ដូច​ជា ​ខ្សែ​បម្រើ​ Kevin Strootman ​របស់​ក្រុម​ Roma, ខ្សែ​បម្រើ​ស្លាប Kevin de Bruyne ​របស់​ក្រុម​ Wolfsburg និង​កីឡាករ​ក្រុម​ Borussia Dortmund ​២​រូប​គឺ Mats Hummels និង Ilkay Gundogan។

ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ លោក Van Gaal ​ហាក់​មាន​សម្ពាធ​ខ្លះៗ បន្ទាប់​ពី​ក្រុម​ Man Utd ស្ថិត​នៅ​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ​ ដើម្បី​បាន​កៅអី​ Champions League ​ខណៈ​ដែល​​កីឡាករ​ដែល​ទើប​តែ​ទិញ​ចូល​កាល​ពី​ដើម​រដូវ​កាល Angel di Maria និង​ Radamel Falcao កំពុង​តែ​លឺ​ពាក្យ​ចចាមអារ៉ាម​ថា ពួកគេ​ទាំង​២​អាច​នឹង​ចាក​ចេញ​ពី​ក្លិប។


​ទោះ​យ៉ាង​ណា អ្នក​ចាត់ការ​វ័យ​ ៦៣​ឆ្នាំ​រូប​នេះ នៅ​តែ​ជឿ​ថា​លោក​គឺជា​បុរស​តែ​ម្នាក់​គត់ ដែល​អាច​ជួយ​ស្រោច​ស្រង់​ឲ្យ​ក្រុម​ជើង​ឯក​អង់គ្លេស​២០​សម័យ​កាល​មួយ​នេះ មាន​អនាគត​ត្រចង់​ឡើង​វិញ៕

Post a Comment

 
Top