ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំរបស់កម្ពុជា បានធ្លាក់ចេញពីការប្រកួតជម្រុះក្នុងពានរង្វាន់ 2016 U-23 AFC Championship ជាថ្មីម្តងទៀត ខណៈក្រុមដ៏កំម្សត់មួយនេះបានបន្តចាញ់ក្រុម U22 កូរ៉េខាងជើង ក្នុងការប្រកួតជម្រុះលើកទី ២ កាលពីល្ងាចម្សិលមិញ គឺបន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះថៃដ៏គួរឲ្យសោកស្តាយនៅថ្ងៃបើកឆាក។
ទោះបីជាយ៉ាងណា ការផ្តល់ទឹកប្រាក់លើកទឹកចិត្តរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺឈ្នះមួយប្រកួតបាន ១ ម៉ឺនដុល្លារនោះ វាបានក្លាយជាក្តីសង្ឃឹមចុងក្រោយ និងការផ្តល់ទំនុកចិត្តដល់ក្រុមកម្ពុជា ក្នុងការប្រកួតលើកចុងក្រោយប្រចាំពូល G ជាមួយ U២២ ហ្វីលីពីន នាវេលាម៉ោង ៤ រសៀល ថ្ងៃអង្គារស្អែកនេះ។
ការទាត់បាល់ហ្វ្រីឃីតបញ្ជូលទីបានយ៉ាងល្អរបស់ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម នៅនាទីទី ១២ បានក្លាយជាគ្រាប់បាល់ដ៏មានតម្លៃបំផុត ព្រោះគ្រាប់បាល់នេះវាមិនត្រឹមតែធ្វើឲ្យជនរួមជាតិមានភាពរំភើបប៉ុណ្ណោះទេ ប៉ុន្តែវាជាគ្រាប់បាល់ដែលបានធ្វើឲ្យក្រុមម្ចាស់ផ្ទះថៃ មានអារម្មណ៍ភ័យផងដែរ ខណៈការវាយលុកយ៉ាងខ្លាំងរបស់ពួកគេ មិនអាចបំបែកក្បួនការពាររបស់កម្ពុជា និងការសង្គ្រោះបាល់បានជាបន្តបន្ទាប់របស់អ្នកចាំទី អ៊ុំ សេរីរ័ត្ន នោះ។
យ៉ាងណាក៏ដោយ គ្រាប់បាល់ស្មើ បានកើតមានឡើង នៅតង់ទី ២ នៅពេល Pinyo inpinit បានស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អនៅនាទី ទី ៥៨ នោះ ហើយភាពខកចិត្តរបស់កម្ពុជាក្នុងការរក្សាលទ្ធផលស្មើក៏បានកើតមានឡើងដែរខណៈ Chenrop Shampaodi បានរកឃើញគ្រាប់ជ័យជម្នះឲ្យថៃនៅម៉ោងបន្ថែម ៩០+៥ នោះ។
ចំណែកការប្រកួតជម្រុះលើកទី ២ ជាមួយក្រុម U22 កូរ៉េខាងជើង កាលពីម្សិលមិញនេះលោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានរៀបចំប្រព័ន្ធលែងបែបការពារគឺ ៥-៤-១ ប៉ុន្តែនៅតែមិនអាចទប់ក្រុមកូរ៉េ ដែលបានលត់ក្រុមហ្វីលីពីន ៤-០ នៅថ្ងៃបើកឆាកបានដដែល ដោយពួកគេរកបាន ២ គ្រប់នៅតង់ទី ១ និងបានបន្ថែម ២ គ្រាប់ទៀតនៅតង់ទី ២ មុនពេល សារី ម៉ាត់ណូរ៉ូទីន បានវាយបក ១ គ្រាប់វិញ នៅនាទីទី ៨១ ដើម្បីចាញ់ក្រុមកូរ៉េត្រឹម ៤-១។
ចំពោះការប្រកួតបង្រ្គប់កិច្ចជាមួយក្រុមហ្វីលីពីន នៅថ្ងៃអង្គារស្អែកនេះ ក៏មិនទាន់ដឹងថា កម្ពុជា អាចយកឈ្នះ ដើម្បីទទួលបានទឹកប្រាក់ ១ ម៉ឺនដុល្លារ ឬក៏អត់នោះទេ ព្រោះជំនួប ២ លើកចុងក្រោយ កម្ពុជា បានចាញ់ហ្វីលីពីន ៣-០ ក្នុងការប្រកួតមិត្តភាព កាលពីថ្ងៃខែតុលា ឆ្នាំ ២០១៤ និងចាញ់ ៨-០ ក្នុងវគ្គជម្រុះ AFC Challenge Cup ២០១៣៕

Post a Comment