ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលជ័យ ជំនះ២ប្រកួតជាប់ៗគ្នាក្នុងជំនួបកំដៅសាច់ដុំជាមួយក្រុម ជើងខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងនោះមុននេះ បន្ដិច (រសៀលថ្ងៃទី០៦មីនានេះ) ក្រុមឈុតជម្រើសជាតិកម្ពុជា បានលត់ក្រុមជើងឯកលីកកំពូល ភ្នំពេញក្រោន ដោយលទ្ធផលបច្ចេកទេស ២-១ ខណៈកាលពី ម្ថ្ងៃទី៥ មីនាជម្រើសជាតិ បានបំបាក់ក្រុមណាហ្គាវើលក្នុងលទ្ធផល ១-០ នៅលើទីលានទន្លេបាទី ។
លទ្ធផលដ៏ល្អប្រសើរ ខាងលើបានធ្វើឲ្យលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ស្ងើចសរសើរចំពោះការសហការគ្នាយ៉ាងល្អរបស់ក្រុមកីឡាករ ជម្រើសជាតិ ហើយវាក៏ជាក្ដីសង្ឃឹមរបស់អ្នកគាំទ្រ សម្រាប់ជំនួបជាមួយក្រុម ជម្រើសជាតិម៉ាកាវ ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨នាថ្ងៃទី១២ ខែមីនាសប្ដាហ៍ក្រោយផងដែរ ។
គ្រាប់បាល់ជ័យជំនះ របស់ក្រុមជម្រើសជាតិកម្ពុជា លើក្រុមភ្នំពេញក្រោន ដែលធ្វើឡើងនៅលើទីលាន RSN ធ្វើបាន សម្រេចដោយកីឡាករខ្សែប្រយុទ្ធមកពីក្លឹប បឹងកេតអង្គរទាំង២គ្រាប់ក្នុងនោះមានកីឡាករ ឃួន ឡាបូរ៉ាវី និងខ្សែប្រយុទ្ធ វ័យក្មេង ចាន់ វឌ្ឍនាកា ដែលរកបាន២គ្រាប់ជាប់គ្នា ដើម្បីនាំមុខក្រុមភ្នំពេញក្រោន ក្នុងតង់ទី១ ខណៈតង់ទី២ កីឡាករ ភ្នំពេញក្រោន ក៏បានទម្លុះសំណាញ់ទីក្រុមជម្រើសជាតិមួយគ្រាប់វិញ ធ្វើឲ្យការប្រកួតបញ្ចប់ក្នុងលទ្ធផល ២-១ តែម្ដង ។
ចំណែកជំនួបមិត្តភាពជាមួយក្រុមណាហ្គាវើល កាលពីល្ងាចថ្ងៃទី០៥ ខែមីនាវិញក៏មិនធម្មតាដែរដោយកីឡាករជម្រើសជាតិកម្ពុជាមិនផ្ដល់ឱកាស ឲ្យ កីឡាករ ក្លឹបណាហ្គាវើល រកគ្រាប់បាល់បានឡើយ ទីបំផុត ក្រុមជម្រើសជាតិ ក៏បានទាត់បាល់ទម្លុះសំណាញ់ទីក្លឹបណាហ្គាវើល១គ្រាប់ដោយកីឡាករ សុខ ចាន់រស្មី ទៀតផង ។
ទោះជាយ៉ាងណាមកដល់ពេលនេះលោក Lee Tae Hoon នៅមិនទាន់ជម្រុះកីឡាករចេញពីបញ្ជីឈ្មោះ ក្រុមកីឡាករ ជម្រើសជាតិនៅឡើយទេ ប៉ុន្ដែលោក បានបញ្ជាក់ថាមុនការប្រកួតជម្រុះជាមួយក្រុមជម្រើសជាតិម៉ាកាវក្នុងវគ្គជម្រុះពាន រង្វាន់បាល់ ទាត់ពិភពលោក នៅថ្ងៃទី១២ មីនាមកដល់ លោកនឹងជម្រុះកី
ឡាករ សម្រាប់ការប្រកួតតឹងតែងមួយនេះ ៕

Post a Comment