នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៤ នៅតំបន់ឆ្នេរ ខេត្តព្រះសីហនុ នឹងចាប់ផ្ដើមហើយពោលគឺនៅ ថ្ងៃ ទី០៨ ខែមីនា ឆ្នាំ២០១៥ចុងសប្ដាហ៍នេះ ដែលនឹងមានអត្តពលិកជាតិ និងអន្ដរជាតិចំនួន ២៦ប្រទេសចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះមួយឆ្នាំម្តងនេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្មវិធីរត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង នៅ ខេត្តព្រះសីហនុ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលក្រសួងទេសចរណ៍ និង NOCC សហការគ្នារៀបចំឡើង ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយ អំពីតំបន់ឆ្នេរ លំដាប់ថ្នាក់ ពិភពលោករបស់កម្ពុជា ។
លោកបន្ដថា គិតត្រឹមថ្ងៃទី០៦ ខែមីនានេះ ចំនួនអ្នកចុះឈ្មោះត្រៀមខ្លួន ដើម្បីចូលរួមរត់កម្សាន្ដ ក្នុងឱកាសអបអរសាទរ ទិវាបុណ្យសិទ្ធិនារី នាថ្ងៃទី០៨ មីនានោះ គឺកើនឡើងដល់ជាង ១២០០ នាក់ហើយ ប៉ុន្ដែចំនួននេះគ្រាន់តែជាការសន្និដ្ឋាន ត្រួសៗប៉ុណ្ណោះ រីឯចំនួនជាក់ស្ដែង អាចនឹងមានការកើនឡើង ជាបន្ដទៀត ព្រោះ គណៈកម្មការ រៀបចំកម្មវិធី បានបន្ដទទួលពាក្យអ្នក ចុះឈ្មោះចូលរួមរហូតដល់ ពេលចាប់ផ្ដើមទើបបញ្ចប់ ។
អគ្គលេខាធិការ NOCC ខាងលើនេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកចុះឈ្មោះជាង ១២០០នាក់នោះគឺមាន តែជាង ២០០ នាក់ប៉ុណ្ណោះជាជនជាតិបរទេសមកពី ២៥ប្រទេស បានចុះឈ្មោះចូលរួម ។ ហើយចំនួនជនបរទេស ចូលរួមនេះដែរ គឺមានកម្រិតទាបនៅឡើយ ដោយសារមធ្យោបាយ ធ្វើដំណើរទៅខេត្តព្រះសីហនុ មានភាពលំដាក ព្រោះជនបរទេស គេនិយមធ្វើដំណើរ តាមយន្ដហោះ ។ ដូច្នេះកម្រិត នៃការចូលរួមពីភ្ញៀវអន្ដរជាតិ នៅមានការកើនបន្ដិចបន្ដួចប៉ុណ្ណោះគឺមិនដូច ជាការត់ពាក់កណ្ដាលម៉ារ៉ាតុង នៅភ្នំពេញ ឬខេត្តសៀមរាមនោះទេ ។
ដើម្បីចូលរួមផ្សព្វផ្សាយអំពីតំបន់ឆ្នេរស្អាត របស់កម្ពុជាពិសេសគឺឆ្នេរសមុទ្រខេត្តព្រះសីហនុដែលជាឆ្នេរជាប់ចំណាត់ថ្នាក់ឆ្នេរស្អាតលើពិភពលោកឲ្យកាន់តែល្បី ល្បាញ ទៀតនោះលោក វ៉ាត់ ចំរើន ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជា មេត្តាចុះឈ្មោះចូលរួម ឲ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់កិត្តិយស ប្រទេស ជាតិកម្ពុជា តាមរយៈការរៀបចំព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ ។
អ្វីដែលពិសេស ក្រោយបញ្ចប់ការរត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៤ នៅខេត្តព្រះសីហនុនោះ ពេលល្ងាចថ្ងៃដដែល គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក៏នឹងរៀបចំកម្មវិធីប្រដាល់ក្បាច់ គុនបុរាណខ្មែរ វគ្គជម្រុះសន្សំពិន្ទុ ដើម្បីដណ្ដើម ខ្សែក្រវាត់ស្រាបៀរ Black Panther លើកទី២ផងដែរ ៕

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC

Post a Comment