ខ្សែប្រយុទ្ធ Mario Balotelli អាចនឹងចាកចេញពីក្រុមហង្សក្រហម Liverpool ក្រោយចប់រដូវកាលនេះ ខណៈដែលក្រុម Orlando City ដែលមានខ្សែបម្រើប្រេស៊ីល Ricardo Kaka ជាប្រធានក្រុមនោះ កំពុងតែចាប់អារម្មណ៍ចង់បាន និងត្រៀមបើកការចរចា។
កីឡាករវ័យ ២៤ឆ្នាំរបស់អ៊ីតាលី លេងមិនបានល្អទេ សម្រាប់រដូវកាលដំបូងនៅកីឡដ្ឋាន Anfield តាំងពីផ្ទេរពីក្រុម AC Milan កាលខែសីហា ឆ្នាំ២០១៤មក ដោយទើបតែស៊ុតបាន១គ្រាប់ប៉ុណ្ណោះ នៅក្នុងការប្រកួតក្នុងលីក បន្ទាប់ពីបង្ហាញខ្លួនបាន ១៣ប្រកួត។
តាមសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថាខ្សែប្រយុទ្ធរូបនេះ អាចនឹងផ្ទេរទៅកាន់លីក MLS ខណៈដែលក្រុម Orlando កំពុងតែទាក់ទងជាមួយនឹងភ្នាក់ងារកីឡាករលេខ៤៥រូបនេះ ដើម្បីទៅលេងនៅទឹកដីអាមេរិកវិញ។
ចាំមើល Mario Balotelli អាចនឹងទៅលេងជាមួយនឹង Kaka និងប្រឆាំងគ្នាជាមួយ Steven Gerrard ដែលនឹងលេងនៅ LA Galaxy មែន ឬយ៉ាងណា?

Post a Comment