GuidePedia

0
លោក​ Carlo Ancelotti ​អ្នក​ចាត់​ការ​ក្រុម​អធិរាជ​ស​ Real Madrid ​បាន​និយាយ​ថា ក្រុម​របស់​លោក​ ពិត​ជា​ស័ក្ដិសម​ទទួល​នូវ​ការ​រិះ​គន់​​ពី​ទស្សនិកជន​មែន បន្ទាប់​ពី​​ឲ្យ​ក្រុម​ Schalke ​ស៊ុត​ដល់​ទៅ​៤​គ្រាប់ នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង។

ក្រុម​ការ​ពារ​តំណែង​ជើង​ឯក​ Real ​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ នៃ​ពាន​រង្វាន់​ UEFA Champions League ​ហើយ ក្រោយ​យក​​ឈ្នះ​គ្រាប់​បាល់​សរុប​ទៅ​លើ​ ​Schalke ដោយ​លទ្ធផល​ ៥-៤។ ប៉ុន្តែ​អ្នក​គាំទ្រ​ Real ហាក់​​មិន​​សប្បាយ​ចិត្ត​ទេ ដោយ​សារ​តែ​ក្រុម​គេ​​ចាញ់ ក្នុង​ការ​ប្រកួត​ជើង​ទី​២ ក្នុង​ទឹក​ដី​ខ្លួន​ឯង​ ៤-៣ កាល​ពី​យប់​មិញ។

​អ្នក​ចាត់​ការ​វ័យ​៥៥​ឆ្នាំ Ancelotti បាន​និយាយ​ថា៖ “ខ្ញុំ​សុំ​ទោស​! យើង​លេង​​មិន​បាន​ល្អ​​ទេ ហើយ​វា​ពិត​ជា​អាក្រក់ និង​ប៉ះ​ពាល់​ដល់​​កេរ្តិ៍ឈ្មោះ​​ក្រុម​ទាំង​មូល។ យើង​ត្រូវ​តែ​ក្រឡេក​ទៅ​មើល​ប្រព័ន្ធ​ការពារ​របស់​យើង​ ​ពួកគេ​ពិត​ជា​ភ្លាត់​ច្រើន​ខ្លាំង​ណាស់។ កន្លង​មក​គ្មាន​ក្រុម​ណា​មួយ អាច​ស៊ុត​ចូល​យើង​បាន ៤​គ្រាប់​នៅ​ក្នុង​ដី​ខ្លួន​ឯង ដូច​នេះ​ទេ”។

បុរស​សញ្ជាតិ​អ៊ីតាលី​រូប​នេះ បាន​បន្ត​ថា៖ “យើង​មាន​បញ្ហា​គ្រប់​ចំណុច​ទាំង​អស់ ទាំង​ប្រយុទ្ធ ការពារ ការ​ចង់​ឈ្នះ ស្មារតី​ប្រយុទ្ធ និង​ការ​ផ្ដោត​អារម្មណ៍។ វា​ពិត​ជា​ពិបាក ក្នុង​ការ​ពន្យល់​ថា មាន​អ្វី​កើត​ឡើង​ណាស់។ ​យើង​អាច​និយាយ​ថា ក្រុម​យើង​បាត់​បង់​ទំនុក​ចិត្ត”។

Post a Comment

Top