GuidePedia

0
លោក Carlo Ancelotti ​អ្នក​ចាត់​ការ​ក្រុម​ Real Madrid ​បាន​និយាយ​ថា​រូប​លោក​នៅ​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo , Gareth Bale ​និង​ Benzema ​ដដែល​ ទោះ​ជា​ប៉ុន្មាន​ប្រកួត​មក​នេះ​ពួកគេ​មិន​មាន​ទម្រង់​លេង​ល្អ​ក៏​ដោយ។


ក្រោយ​ប្រកួត​ចាញ់​ក្រុម Athletic Bilbao ​ក្នុង​លទ្ធផល​ ១-០ ​អ្នក​គាំទ្រ​ Real Madrid ​មួយ​ចំនួន​បាន​នាំ​គ្នា​​បោះឆ្នោត​ស្ទង់​មតិ​ថា​តើ​គួរ​ដាក់​​ Ronaldo ​និង​ Bale ​​ឲ្យ​ចូល​លេង​ទៀត​ឬ​អត់? ​លទ្ធផល​បាន​ចេញ​មក​ថា​មាន​អ្នក​គាំទ្រ​៤៦​% ​ចង់​ឱ្យ​ក្លិប​ដក​កីឡាករ​ជម្រើស​ជាតិ​វែល ​និង​៣២​%​ទៀត​ចង់​​ដក​​ម្ចាស់​ពាន​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​ឆ្នាំ​២០១៤។

ឆ្លើយ​តប​នឹង​រឿងរ៉ាវ​ខាង​លើ​នេះ​ លោក Ancelotti ​បាន​ប្រាប់​ទៅ​កាសែត​អេស្ប៉ាញ​ថា៖ “ពួកគេ​រក​គ្រាប់​បាល់​បាន​តិច​​​ក្នុង​ប៉ុន្មាន​ប្រកួត​​ចុង​ក្រោយ​​នេះ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​គួរ​តែ​រក​វិធី​ជួយ​ពួកគេ។

យើង​មិន​ប្ដូរ​កីឡាករ​ណា​នោះ​ទេ​ ព្រោះ​ថា​នេះ​ជា​ជម្រើស​ល្អ​បំផុត​ហើយ​សម្រាប់​ក្រុម។ ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ពួកគេ។ ធ្លាក់​ទម្រង់​លេង​មក​​ពី​ក្រុម​ទាំង​មូល ​មិន​មែន​ត្រឹម​តែ​៣​នាក់​នេះ​នោះ​ទេ។

ក្រុម​យើង​ទាំង​មូល​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ថែម​ទៀត។ ខ្ញុំ​ដឹង​ច្បាស់​ថា​ Bale ​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ចំពោះ​អ្វី​ដែល​គេ​ធ្វើ​ ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​បាន​ដឹង​ច្បាស់​ដែរ​ថា​ត្រូវ​តែ​ធ្វើ​ឱ្យ​ល្អ​ជាង​នេះ”។

ចាំ​មើល​នៅ​រាត្រី​នេះ​វិញ​ តើ​ក្រុម​ Real Madrid ដែល​​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Schalke 04 ​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ UEFA Champions League ​នៅ​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ​ អាច​ធ្វើ​បាន​ល្អ​ឬ​អត់?

ចុះ​ខ្សែ​ប្រយុទ្ធ​ទាំង​៣​វិញ ​អាច​ធ្វើ​ឲ្យ​គាំទ្រ​​សប្បាយ​ចិត្ត​បាន​វិញ​ឬ​យ៉ាង​ណា? ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​គឺ​ កីឡាករ Key Player ​របស់​ក្រុម Luka Modric ​ដែល​អវត្តមាន​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​នោះ​ អាច​ចូល​លេង​វិញ​បាន​ហើយ ៕


សូម​បញ្ជាក់​បន្តិច​ថា ​៧​ប្រកួត​​ចុង​ក្រោយ​ Ronaldo ​រក​បាន​តែ​៣​គ្រាប់​ប៉ុណ្ណោះ ​រីឯ​ Benzema ​បាន​២​គ្រាប់​។ ចំណែក​ឯ​អតីត​កីឡាករ​ Spurs ​វិញ​រក​គ្រាប់​បាល់​មិន​បាន ​៨​ប្រកួត​មក​ហើយ។ នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​សូវ​ជា​ពេញ​ចិត្ត៕

Post a Comment

 
Top