អ្នកចម្រៀងរ៉េបអាមេរិក Curtis James Jackson III (50 Cent) នឹងភ្នាល់លុយ ១,៦លានដុល្លារអាមេរិក យកកីឡាករ Floyd Mayweather ឈ្នះ Manny Pacquiao ហើយប្រសិនបើរូបគេឈ្នះនឹងទទួលបានប្រាក់២,៣លានដុល្លារអាមេរិក។
តារាចម្រៀងវ័យ៣៩ឆ្នាំ ដែលត្រូវជាមិត្តរបស់កំពូលអ្នកប្រដាល់អាមេរិកបាននិយាយថា៖ “ខ្ញុំស្គាល់ជើងឯកម្នាក់នេះច្បាស់ គាត់មិនដែលធ្វើឱ្យខ្ញុំអស់សង្ឃឹមនោះទេ ហើយប្រកួតនេះទៀតសោតគឺប្រាកដជា Floyd ឈ្នះច្បាស់ណាស់។ ខ្ញុំសប្បាយចិត្តនឹងការភ្នាល់នេះហើយនេះក៏ជាអ្វីដែលគ្រួសាររបស់ខ្ញុំកំពុងគិតដែរ”។
សូមរំលឹកថាកាលពីឆ្នាំមុន 50 Cent បានភ្នាល់គ្នាជាមួយតារាចម្រៀង Chris Brown ម្ដងមកហើយដែលកាលនោះរូបគេភ្នាល់ថាថ្ងៃណាមួយ Floyd អាចនឹងអានសៀវភៅរឿង Harry Potter ហើយថែមទាំងសន្យាទៀតថាប្រសិនបើរូបគេឈ្នះនឹងបរិច្ចាគប្រាក់ដល់ទៅ ៧៥០ ០០០ដុល្លារអាមេរិកដល់អង្គការមនុស្សធម៌ ខណៈដែលការភ្នាល់រវាងអ្នកទាំងពីរនេះមិនដឹងថាប៉ុន្មាននោះទេ។
យ៉ាងណាមិញ ហេតុដែលធ្វើឱ្យតារាចម្រៀងរ៉េបខាងលើនេះពេញចិត្តអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិកយ៉ាងនេះនោះ គឺមកពីពួកគេទាំងពីរនាក់នេះធ្លាប់ជាដៃគូមុខជំនួញជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ រហូតមកដល់ឆ្នាំ២០១២ ទើបពួកគេសម្រេចចិត្តបំបែកមុខជំនួញមករកស៊ីផ្ទាល់ខ្លួនវិញ។ តែទោះជាយ៉ាងនេះក្ដី បុរសសម្បុរខ្មៅទាំងពីរនេះនៅតែមានភាពស្និទ្ធស្នាលដដែល។
អ្នកចម្រៀងរ៉េបអាមេរិក Curtis James Jackson III (50 Cent)

រូប Pacman កំពុងហ្វឹកហាត់
រូប Floyd កំពុងហ្វឹកហាត់

Post a Comment