GuidePedia

0
ក្រោយពី​បាន​ខ្ជះ​ខ្ជាយ​ឱកាស​ជា​ច្រើន​ក្នុង​តង់​ទី​១ Real Madrid បាន​រក​គ្រាប់​បាល់​បើក​ឆាក​នៅពេល​ដែល​ខ្សែ​ប្រយុទ្ធ Karim Benzema ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ក្នុង​នាទី ទី​១១​នៅ​តង់​ទី​២​។


បន្ទាប់​មក ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​បំ​ពេញ​ការ​រក​បាន​៣​ពិន្ទុ​ពេញ​​នៅ​ពេល​ដែល​រូប​គេ​បាន​​តែត​បាល់​​បញ្ចូល​ទី​​យ៉ាង​ល្អ​ពី​ការ​បញ្ជូន​បាល់​​​ឆ្លង​របស់​ខ្សែ​បម្រើ Isco ក្នុង​រយៈ​ពេល​២១​នាទី​ចុង​ក្រោយ​។ ក្រោយ​ពី​ការ​ទទួល​បាន​នូវ​ការ​ជឿ​​ជាក់​ទៅ​លើ​ការ​បរា​ជ័យ​ដ៏មិន​នឹក​ស្មាន​ដល់​ក្នុងលទ្ធ​ផល ១-០ របស់​ក្រុម Barcelona ក្រោម​ស្នា​ដៃ​ក្រុម Malaga កាលពី​ថ្ងៃ​សៅរ៍ ក្រុម Real Madrid បាន​ចាប់​ផ្តើម​យ៉ាង​ល្អ ហើយ​ស្ទើរ​តែ​​រក​បាន​គ្រាប់​បាល់​នាំ​មុខ​​ក្នុង​តង់​ទី​១​ទៅហើយ​។

ការ​ស៊ុត​បាល់​​បញ្ចូល​ទី​របស់​ខ្សែ​បម្រើ​ស្លាប Gareth Bale ត្រូវ​បាន​​កាត់​សេច​ក្តី​ថា ជា​បាល់​​ស្ថិត​ក្រៅ​ទី​តាំង​ល្បែង ឬ​បាល់ offside នៅ​មុន​ពេល Ronaldo បាន​បាល់​ស៊ុត​បាល់​​ពី​ចម្ងាយ​សម្តៅ​ទី ខណៈ​ដែល​បាល់​បោះ​​ហោះ​រំ​លង​របារ​ទី​បន្តិច​។ បន្ទាប់មក កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​​ពិភព​លោក​​រូប​នេះ បាន​​ទទួល​ឱកាស​យ៉ាង​ល្អ​មួយ ប៉ុន្តែ ​រូប​គេ​បាន​ស៊ុត​បាល់​ខុស​ទី​ក្រោយ​ពី​ទទួល​បាន​ការ​បញ្ជូន​យ៉ាង​ល្អ​របស់ Bale​។ នៅ​មុន​នេះ​បន្តិច ក្រុម Real Sociedad របស់​លោក David Moyes បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ចន្លោះ​ពេល​១០​នាទី​ដើម្បី​វាយ​បក​ចេញ​ពី​ក្រោយ និង​ដើម្បី​​ទទួល​ជ័យ​ជម្នះ​ដ៏​រំ​ភើប​ក្នុង​លទ្ធ​ផល ៤-៣ លើក្រុម Sevilla នៅ​​កីឡ​ដ្ឋាន Anoeta​៕









Post a Comment

 
Top