នៅមជ្ឈមណ្ឌលកីឡា Cambodia Country Club (CCC) បានសហការជាមួយសហព័ន្ធកម្ពុជាបង្ហាត់ ជិះសេះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតសេះលោត (ជិះសេះផ្លោះរបង) ដែលកម្មវិធីនេះត្រូវបានប្រសិទ្ធិនាមថា ពានរង្វាន់ព្រះមហាវីរៈក្សត្រ “Norodom Sihanouk Du Cambodge” លើកទី១០ ឆ្នាំ២០១៥នេះ ។
ពេញមួយថ្ងៃនៅថ្ងៃទី0១ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនៅមជ្ឈមណ្ឌលកីឡា CCC ក្រោមវត្តមានព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ព្រះរាជតំណាងនៃព្រះមហាក្សត្រ និងអ្នកស្រី ទេព ម៉ូណា ជាអគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ ជិះសេះបានចូលរួមក្នុងកម្មវិធីបើកនោះផងដែរ ។
ការប្រកួតនេះមានកីឡាករ-កីឡាការិនីមិនត្រឹមតែបង្ហាញពី ទេពកោសល្យក្នុងការជិះសេះតែប៉ុណ្ណោះទេ តែត្រូវ បង្ហាញពីសមត្ថភាពក្នុងការ បញ្ជាសេះនៅលើផ្លូវបត់បែនជាច្រើន និងការបញ្ជាសេះឲ្យលោតផ្លោះរបង ។ អ្នកស្រី ទេព ម៉ូណា បានមានប្រសាសន៍ថា កីឡាជិះសេះកម្ពុជាបានចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍អន្តរជាតិ នានាជាច្រើន ពិសេសក្នុងព្រឹត្តិការណ៍ SEA Games នៅមីយ៉ាន់ម៉ាកាលលើកទី២៧ឆ្នាំ២០១៣ កន្លងមក ហើយ SEA Games ទី២៨នៅសិង្ហបុរីកីឡាជិះសេះកម្ពុជាក៏ត្រៀម ខ្លួនចេញទៅចូលរួមប្រកួតដែរ ៕
Post a Comment