GuidePedia

0
លោក Sir Alex Ferguson បាន​ប្រែ​ក្លាយ​ក្លិប​​បិសាច​ក្រហម Manchester United ​ទៅ​ជា​ក្លិប​ដ៏​ធំ​បំផុត​មួយ ក្នុង​ចំណោម​ក្លិប​ធំៗ​ទាំង​អស់​នៅ​លើ​ពិភពលោក ប៉ុន្តែ​បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​កាសែត​អេស្ប៉ាញ Sport បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អ្នកគាំទ្រ​ក្លិប​មួយ​នេះ​បាន​ថយ​ចុះ​ដល់​ទៅ​១៩% ទៅ​វិញ។


ផ្ទុយ​ពី​​ Man Utd ​ដែល​កាន់​តែ​បាត់​បង់​អ្នក​គាំទ្រ ក្លិប​គូ​ប្រជែង​ Manchester City បែរ​ជា​មាន​អ្នកគាំទ្រ​កើន​ឡើង​យ៉ាង​គំហុក​ទៅ​វិញ។

តាម​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​ បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Man City មាន​ចំនួន​អ្នក​គាំទ្រ​កើន​ឡើង​ដល់​ទៅ​៥២៣% ក្នុង​នោះ​មាន​អ្នក​គាំទ្រ ៧២,៥លាន​នាក់​នៅ​ប្រទេស​ចិន ៣៤,៦លាន​នាក់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ២៤,៥លាន​នាក់​នៅ​ប្រទេស​ម៉ិកស៊ីកូ និង​ ១០,១​លាន​នាក់​ទៀត នៅ​ក្នុង​ប្រទេស​អង់គ្លេស​។

រីឯ​ក្រុម​អ៊ីតាលី Inter Milan វិញ ចំនួន​អ្នក​គាំ​ទ្រ​ថយ​ចុះ​ដល់​ទៅ ៤៤% ខណៈ​ដែល​ក្រុម Bayern Munich, Chelsea និង​ Liverpool សុទ្ធ​តែ​ទទួល​បាន​អ្នក​គាំទ្រ​ច្រើន​ជាង​មុន៕

Post a Comment

 
Top