GuidePedia

0
អ្នក​គាំទ្រ​ក្រុម​ហង្ស​ក្រហម Liverpool ទំនង​ជា​ភ័យ​បុក​ពោះ​មិន​ស្ទើរ​ទេ​​កាល​ពី​យប់​មិញ ទម្រាំ​ក្រុម​នេះ​​វាយ​បក​យក​ឈ្នះ​ចុង​ម៉ោង​ទៅ​លើ​ក្រុម Bolton ដោយ​លទ្ធ​ផល ២-១ នៅ​កីឡដ្ឋាន Reebok ​ក្នុង​ការ​ប្រកួត​ FA Cup ជុំ​ទី​៤ លើក​ទី២ ដើម្បី​ឡើង​ទៅ​ជុំ​ទី​៥។

ការ​ប្រកួត​តង់​ទី១ ក្រុម​ទាំង​២​មាន​ឱកាស​ច្រើន​ដូច​គ្នា ខណៈ​ដែល​ក្រុម​ភ្ញៀវ​ព្យាយាម​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ។ ទោះ​យ៉ាង​ណា គ្មាន​ក្រុម​ណា​មួយ អាច​ទម្លុះ​សំណាញ់​ទី​គ្នា​ទេ។

នៅ​តង់​ទី​២ នាទី​៥៩ កីឡាករ​ខ្សែ​ការ​ពារ Martin Skrtel បាន​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង​នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់​ទៅ​លើ​កីឡាករ Zach Clough របស់​ Bolton ហើយ​លោក​អាជ្ញាកណ្ដាល​ក៏​ឲ្យ​​បាល់​ពិន័យ​ប៉េណាល់ទី ​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Eidur Gudjohnsen ស៊ុត​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​បណ្ដោះ​អាសន្ន។

ខ្សែ​ប្រយុទ្ធ Raheem Sterling បាន​ស៊ុត​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ស្ងាត់​មាត់​វិញ នៅ​នាទី​៨៦ ខណៈ​ដែល​ខ្សែ​បម្រើ​ឆ្នើម Philippe Coutinho បន្ថែម​១​គ្រាប់​ទៀត​នៅ​ចុង​តង់ ពោល​​គឺ​នាទី​៩០+ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត Liverpool ឈ្នះ Bolton​ ​ដោយ​លទ្ធផល​ ២-១។

ដូច្នេះ​ Liverpool នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ក្រុម Crystal Palace ​ជា​បន្ត​ទៀត​ ក្នុង​ការ​ប្រកួត FA Cup ជុំ​ទី​៥ នា​ថ្ងៃ​សៅរ៍​​ទី​១៤ ខែ​កុម្ភៈ​ខាង​មុខ​នេះ៕




ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​នា​ជុំ​ទី​៥

Post a Comment

 
Top