GuidePedia

0
Romelu Lukaku បាញ់បីគ្រាប់ក្តៅៗនៅក្នុងការប្រកួត Everton 10 នាក់វាយប្រហារក្រុមម្ចាស់ផ្ទះ Young Boys យ៉ាងចាស់ដៃដោយលទ្ធផល 1-4នៅជុំទីមួយកាលពីថ្ងៃទី 19 កុម្ភះកន្លងមក ។


ហ្គេមចាប់ផ្តើមលេងក្នុរតង់ទីមួយបាន 10 នាទីម្ចាស់ផ្ទះ Young Boys បានស៊ុតនាំមុខមុន 1-0 ដោយកីឡាករ Guillaume Hoarau លុះមកដល់នាទី 24 ក្រុម Everton បានស៊ុតបំបែកពងមាន់បានសំរេចដោយកីឡាករ Bryan Oviedo បានបើបាល់ចេញពីស្លាប ឆ្វេងចូលទៅកណ្តាលតំបន់គ្រោះថ្នាក់ កីឡាករ Romelu Lukaku បានហក់តែតអោយ Everton តាមស្មើរ 1-1 ។

លុះ 4 នាទីតមកក្រុមភ្ញៀវ Everton បានស៊ុតនាំមុខវិញម្តង 2-1 ដោយ Ross Barkley បានបញ្ជូនបាល់ទៅអោយ StavenNaismith ប៉ះបញ្ជូនតទៅដល់សសរទីពីរហើយកីឡាករ Coleman បានរត់ទៅឈូសចូលបានសំរេចនៅនាទី 28 ។ កន្លងផុតទៅ 38 នាទី Everton ក៌បានស៊ុតបន្ថែមមួយគ្រាប់ទៀតដោយកីឡាករ Gareth Barry បានបោះបាល់ទៅមុខបង្គោលទីពីរហើយ Lukaku បានរត់ទៅថែមយ៉ាងសប្បាយៗ 3-1 ចប់តង់ទីមូយ Young Boys 1-3 Everton។

លុះចូលមកដល់តង់ទីពីរនាទី 58 Everton បានស៊ុតនាំមុខរិតតែឆ្ងាយមួយគ្រាប់ទៀតដោយកីឡាករ Ross Barkley បានបញ្ជូនបាល់ទៅអោយ Lukaku អូសបាល់គេចខ្សែរការពារទៅដល់តំបន់គ្រោះថ្នាក់ហើយគាត់ក៌ឆ្កឹះបាល់រំលងអ្នកចាំទីយ៉ាងល្អឥតខ្ចោះនាំមុខ Young Boys 1-4 នេះជាគ្រាប់ទីបីរបស់គាត់ផងដែរ។

5 នាទីតមកម្ចាស់ផ្ទះ Young Boys ក៌បានបាល់ពិន័យ Penalty មួយវិញពេលដែលកីឡាករ John Stones ទៅឈូសកីឡាករ Guillaume Hoarau នៅក្នុងតំបន់គ្រោះថ្នាក់ហើយអជ្ញាកណ្តាលក៌ពិន័យកាតក្រហមដេញចេញ។បន្ទាប់ Hoarau ក៌បានទទួលស៊ុតបាល់ពិន័យតែគួរអោយស្តាយគាត់បែរជាស៊ុតចេញក្រៅបង្គោលទីទៅវិញ។លុះលេងចប់ 90 នាទីក្រុមទាំងពីរមិនអាចធ្វើអ្ចីគ្នាបានទៀតចប់លទ្ធផលជាផ្លូវការ Young Boys 1-4 Everton ។



Post a Comment

 
Top