GuidePedia

0
ការប្រកួត​ដែល​ទស្សនិកជន​ទន្ទឹង​រង់ចាំ​ជា​យូរ និង​ជា​ជំនួប​ដ៏​ធំ​បំផុត​ក្នុង ប្រវត្តិសាស្ត្រ​ពិភព​ប្រដាល់​ រវាង​អ្នក​ប្រដាល់​មិនដែល​ចាញ់ Floyd Mayweather និង​កីឡាករ Manny Pacquiao ត្រូវបាន​បញ្ចប់​ហើយ បន្ទាប់ពី​ការ​ជជែក​គ្នា​អស់​ពេល​រាប់​ឆ្នាំ​មក​ហើយ។


សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា Pacquiao បាន​យល់ព្រម លើ​កិច្ចព្រមព្រៀង ប្រកួត​របស់គាត់ ខណៈដែល​កីឡាករ Mayweather ក៏​យល់ព្រម​ចុះហត្ថលេខា លើ​ការប្រកួត​ផងដែរ សម្រាប់​ការប្រកួត​តម្លៃ​២០០ លាន​ដុល្លារ​អាមេរិក។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Mayweather នឹង​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការណ៍​នៅ ទីលាន​បាល់បោះ Ma dison Square Garden នា​ថ្ងៃអាទិត្យ​ខាងមុខនេះ​។​ ដោយឡែក កីឡាករ Pacquiao ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា គាត់​បាន​ចាប់ផ្តើម​ការ​ហ្វឹកហាត់​របស់ខ្លួន នៅ​ទីក្រុង General Santos City ប្រទេស​ហ្វីលីពីន ដើម្បី​ត្រៀម​ក្នុងការ​ប្រកួត​​បន្ទាប់​របស់គាត់​។ ចំណែក​កីឡាករ Mayweather បាន​ប្រាប់​ផង​ដែរ​ថា ជា​ការ​ពិត​ណាស់​ថា គាត់​ចង់​ឡើង​សង្វៀន​ប្រកួត​ជាមួយ ​Pacquiao នៅ​ថ្ងៃទី​២ ខែ​ឧសភា។

យ៉ាងណាមិញ ពួកគេ​បាន​ព្រមព្រៀង​យក​កីឡដ្ឋាន MGM Grand ដែល​ស្ថិតនៅ Las Vegas ជា​កន្លែង​ដែល​កីឡាករ Mayweather ធ្លាប់​ឡើង​ប្រកួត​១០​លើក ខណៈ​កីឡាករ Pacquiao បាន​៥ ដង។

សូមបញ្ជាក់ថា ការប្រកួត​ដ៏​ធំ​មួយ​នេះ ​​ពិភពលោក​រង់ចាំ​ជាង ៦​ឆ្នាំ​មក​ហើយៗ​ គ្រប់​យ៉ាង​បាន​សម្រេច​រួចហើយ​សម្រាប់​ការ​ជួបគ្នា​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា លើ​សង្វៀន MGM Grand ក្រុង​ឡាស់​វេ​ហ្គាស់ សហរដ្ឋអាមេរិក​៕

Post a Comment

 
Top