លោក ឈាវ បូរ៉ា ស្ដេចអុកប្រចាំប្រទេសកម្ពុជា កាលពីឆ្នាំ២០១៤កន្លងទៅ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ បានមកចុះឈ្មោះចូលរួមប្រកួតកីឡាអុកចត្រង្គពានរង្វាន់ «សម្ដេចតេជោ នាយករដ្ឋមន្ដ្រី» លើកទី២ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហើយ ។
បើយោងតាមប្រភពព័ត៌មាននៅលើគេហទំព័រ Facebook ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាអុកចត្រង្គ
អបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៥ ឬពានរង្វាន់ «សម្ដេចតេជោ នាយករដ្ឋមន្ដ្រី» លើកទី២នេះ នឹងមានវត្តមានម្ចាស់ជើងឯកកាលពីឆ្នាំ
មុនចូលរួម គឺលោក ឈាវ បូរ៉ា ។
សូមរំឭកថា ស្ដេចអុកលោក ឈាវ បូរ៉ា ក្នុងការប្រកួតអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៤កន្លងទៅគេបានធ្វើឲ្យអ្នក
និយមលេងអុកទូទាំងប្រទេសមានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងវ័យ២៤ឆ្នាំបានផ្ដួលកីឡាករគ្រួច ចន្ថារិទ្ធ ដែលមានវ័យ៤៧ឆ្នាំ ហើយជាអតីតកីឡាករជើង
ចាស់ ធ្លាប់គ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡាអុកថ្នាក់ជាតិ កាលពីឆ្នាំ២០០១ និងជើងឯករងឆ្នាំ២០០៨ ក្នុងវគ្គផ្ដាច់ព្រ័ត្រយ៉ាងងាយ ដើម្បីក្លាយជាស្ដេចអុកវ័យក្មេងប្រចាំប្រទេសកម្ពុជា ។
ដើម្បីធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ខ្លួនកាន់តែល្បីល្បាញក្នុងប្រទេសកម្ពុជា ក្នុងឱកាសប្រកួតកីឡាអុកចត្រង្គពានរង្វាន់ «សម្ដេចតេជោ នាយករដ្ឋមន្ដ្រី» លើកទី២
កីឡាករមានស្រុកកំណើតនៅខេត្តកោះកុងខាងលើនេះ (ឈាវ បូរ៉ា) ក៏បានធ្វើដំណើរមកកាន់រាជ ធានីភ្នំពេញ ដើម្បីដាក់ពាក្យចូលរួមប្រកួតជាលើកទី២
ផងដែរ ខណៈការប្រកួតជម្រុះទូទាំងប្រទេស ឬដំណាក់កាលទី១នោះ នឹងចាប់ផ្ដើមប្រកួតនៅដើមខែមីនាខាងមុខ ពោលគឺចាប់ពីថ្ងៃទី 0៤-0៦ មីនា នៅពហុកីឡដ្ឋានជាតិ ។
ចំពោះដំណាក់កាលទី២ ឬវគ្គផ្ដាច់ព្រ័ត្រនឹងចាប់ផ្ដើម គឺជាការប្រកួតអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៥ ដែលត្រូវប្រកួតក្នុងឱកាសបុណ្យចូលឆ្នាំ
ខ្មែរប្រពៃណីជាតិ ពោលគឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០១៥ខាងមុខ ។
គួរបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការប្រកួតឆ្នាំនេះ គណៈកម្មការ បានផ្ដល់ឱកាសដល់អ្នកមានសមត្ថភាព គ្រប់រូបដែលចេះលេងកីឡាអុកចត្រង្គ គឺអាចដាក់
ពាក្យចូលប្រកួតបានដោយសេរី សំខាន់ឲ្យតែមានអាយុចាប់ពី៨ឆ្នាំឡើងទៅ ។ ប៉ុន្ដែមកដល់ពេលនេះ នៅពុំមានការបញ្ជាក់ពីគណៈកម្មការរៀបចំកម្មវិធីប្រកួត
នៅឡើយទេថា មានអ្នកចុះឈ្មោះចូល រួមប៉ុន្មាននាក់ហើយនោះ គេគ្រាន់តែដឹងថា ឆ្នាំនេះអ្នកមានសមត្ថភាពជាច្រើន បាននាំគ្នាសម្រុកមកចុះឈ្មោះដើម្បី ត្រៀមប្រកួតនាពេលខាងមុខ ៕
Subscribe to:
Post Comments (Atom)
Post a Comment