GuidePedia

0
អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​របស់​កម្ពុជា​ វ៉ន​ វីវ៉ា​ ដែល​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ផ្នែក​ក្បាច់​គុន​ខ្មែរ​​បាន​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ចាស់​វស្សា​ថៃ​ Jomhod​ Kiatadisak​ ខណៈ​ ថៃ រិទ្ធី និង ចាន់ ហេង បាន​បង្កើត​កំណត់​ត្រា​ជ័យជម្នះ MMA លើក​ដំបូង​ជួន​ជាតិ។


គូ​បើក​ឆាក​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ក្នុង​ទី​ក្រុង​បាងកក​នេះ​ ជើង​ខ្លាំង​វ័យ​ក្មេង​កម្ពុជា​ ថៃ​ រិទ្ធី​ ដែល​ជា​អ្នក​ធ្លាប់​លេង​ក្នុង​សង្វៀន​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៅ​ស៊ីធីអិន​បាន​ផ្តួល​ជើង​ខ្លាំង​ជន​ជាតិ​ស៊ុយអែត​ Fabian​ Pettersson​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​មួយ។


ចំណែក​អ្នក​លេង​ក្បាច់​ឃ្លា​ អន​ ចាន់​ ហេង ​ បាន​យកឈ្នះ​​កីឡាករម្ចាស់​ផ្ទះ​​ថៃ​ Detchadin​ Srosirisuphathin​ ដោយ​ពិន្ទុ ខណៈ​​​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​កីឡាករ​កម្ពុជា​ វ៉ន​ វីវ៉ា​ ចាញ់​ពិន្ទុ​ជើង​ចាស់​ថៃ​វ័យ​៤៤​ឆ្នាំ​ Jomhod​ Kiatadisak។​

Post a Comment

 
Top