GuidePedia

0
"បីសាចក្រហមខ្មៅ" AC Milan បានទម្រង់លេងកាន់តែល្អប្រសើរជាងមុននៅពេលដែលបើកទ្វារ San Siro ទទួលភ្ញៀវ Cesena 2-0 ខណះ "ចចកព្រៃ" Roma នៅតែមានទម្រង់លេងធ្លាក់ចុះដដែលពេលដែលបុកទៅស្មើរ Verona 1-1 តាមពិន្ទុពីក្រោយក្រុម Juventus 9 ពិន្ទុនៅក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលីកាលពី ថ្ងៃអាទិត្យទី 22 ខែកុម្ភៈកន្លងមកនេះ។

ចាប់​ផ្តើ​មតង់ទីមួយបានតែ​ពីរ​នាទី​​ក្រុម AC Milan ស្ទើរ​តែ​នាំមុខមុនពេលដែល Giacomo Bonaventura ស៊ុតពីចម្ងាយតែលោក Nicola Leali ចាប់បាល់មិនជាប់ ខ្ទាតមកដល់ Andrea Poli តែតចូលបន្ថែម​ប៉ុន្តែ​អាជ្ញាកណ្ដាល​លើទង់ថាជាបាល់ពិន័យ​។

មកដល់នាទី 23 ​ក្រុម AC Milan បាននាំ​មុខ 1-0 ទៅ​ជា​មួយ Jeremy Menez បញ្ជូនបាល់​ត្រឡប់​មកក្រោយ អោយ Giacomo Bonaventura ចាប់មួយចង្វាក់ ហើយ ស៊ុតពីចម្ងាយទៅបង្គោលទីពីរចូលយ៉ាងល្អឥតខ្ចោះ។ចប់តង់ទីមួយAC Milan 1-0 Cesena

ចូលមកតង់ទីពីរនាទី 53 AC Milan​ ស្ទើរ​តែរកបាល់មួយ​គ្រាប់ទៀត Jeremy Menez អូសបាល់ទៅខាង​ឆ្វេង​រួចបញ្ជូន បាល់ទៅ​ក​ណ្តា​លអោយ Giacomo Bonaventura បានស៊ុត មួយជើងខាង​ស្ដាំ​តែបាល់ទៅបុកសសរបង្គោលទីពេញៗ។

ចុង​បញ្ចប់នៃ​ការ​ប្រកួតកីឡាករ Giampaolo Pazzini បានស៊ុតបាល់ពិន័យ Penalty អោយ​ក្រុម AC Milan ​ផ្តួ​ល​ក្រុម Cesena 2-0 ។

ចប់តង់ទីពីរលទ្ធផលជាផ្លូវការ AC Milan 2-0 Cesena





ចំណែក Roma វិញមកបានគ្រាប់បាល់នាំមុខមុន1-0 នាទី 26 ពេលដែល Francesco Totti បានស៊ុតបាល់ពីចម្ងាយប្រហែល 25 ម៉ែត្រពីជើងខាងស្ដាំចូល បង្គោលទីយ៉ាង ស្អាតឥតខ្ចោះ។

ទោះជាយ៉ាងណាម្ចាស់ក៌តាមយកស្មើបានសំរេចក្នុងនាទី 38 នៅពេលដែល Emil Hallfredsson ទាត់បាល់ជ្រុងហើយ Bosko Jankovic ហក់តែតហើយបាល់ ទៅត្រូវ Seydou Keita ប្តូរទិសដៅចូលអោយ Verona 1-1។

ចប់តង់លទ្ធផលជាផ្លូវការ Verona 1-1 Roma



Post a Comment

 
Top