ពិតប្រាកដណាស់! ខ្សែបម្រើកីឡាករ Marco Verratti ក្លិប Paris Saint - Germain បានថ្លែងថាកីឡាករ Zlatan Ibrahimovic ខ្សែប្រយុទ្ធរបស់ស៊ុយអែដមានទំនុកចិត្តក្នុងខ្លួនឯងកាន់តែខ្លាំងរហូតបានពោលពាក្យដោយខ្លួនឯងថាខ្ញុំគឺជាព្រះយេស៊ូវដើម្បីជួយឱ្យក្រុមនេះឈ្នះពានរង្វាន់ក្របខ័ណ្ឌ Ligue1របស់បារាំង ហើយទីបំផុតគាត់ក៏ធ្វើបានសំរេចរួចទៅហើយនៅរដូវកាល 2012-13 កន្លងមក។
ខ្សែបម្រើកីឡាករ Marco Verratti របស់ក្លិប Paris Saint - Germain ដែលជាក្លិបមហាសេដ្ធីរបស់បារាំងក្នុងក្របខ័ណ្ឌ Ligue 1បានឱ្យដឹងថាខ្សែប្រយុទ្ធស៊ុយអែដកីឡាករ Zlatan Ibrahimovic បានអះអាងថាខ្លួនជាព្រះយេស៊ូវដើម្បីជួយ "ក្រុម PSG" ឈ្នះពានរង្វាន់ Ligue 1ម្តងទៀតបានសំរេចដែលបានកើតឡើងនៅក្នុងឆ្នាំ 2013 ។
ខ្សែបម្រើរបស់អ៊ីតាលី 22 ឆ្នាំរូបនេះបានបង្ហាញតាមរយៈ "Four Four Two"ទស្សនាវដ្តីបាល់ដ៏ល្បី"មុនពេលដែលយើងបានឈ្នះchampionសម្រាប់រដូវកាល 2012-13 ពេលនោះដែលយើងត្រូវបានប្រកួតជាមួយនឹងក្រុម Lyon ពេលនោះគ្រូបង្វឹលោក Carlo Ancelotti កំពុងមានបញ្ហាស្មុគ្រស្មាញហើយបន្ទាប់មកលោក Ibrahimovic សួរគាត់ថាមានទំនុកចិត្តលើព្រះយេស៊ូដែរឬអត់ទើបលោក Carlo Ancelotti និយាយតបថា"មែន"។
"បន្ទាប់មកអ៊ីប្រាហ៊ីមបានប្រាប់គាត់ថា" វាអស្ចារ្យណាស់ដែលលោកមានទំនុកចិត្តលើខ្ញុំ"កីឡាករ Zlatan គាត់មានទំនុកចិត្តនៅក្នុងខ្លួនខ្ពស់ណាស់ទើបវាផ្តល់អោយគាត់ក្លាយជាកំពូលតារាជួរមុខនៅពេលបច្ចុប្បន្ននេះ Verratti បាននិយាយកន្លងមក"។
Post a Comment