GuidePedia

0
​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling ​បាន​ច្រាន​ចោល​សំណើ​បន្ត​កុងត្រា​ថ្មី​ជា​លើក​ទី២ ជាមួយ​នឹង​ក្រុម​ហង្ស​ក្រហម Liverpool ដែល​ធ្វើ​ឲ្យ​ក្រុម​ Chelsea និង Real Madrid រឹតតែ​ចង់​បាន​កីឡាករ​ឆ្នើម​វ័យ​ក្មេង​រូប​នេះ​ថែម​ទៀត។


កីឡាករ​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស​រូប​នេះ បាន​បដិសេធ​ម្ដង​រួច​មក​ហើយ កាល​ពី​ខែ​មុន ខណៈ​ដែល​ក្លិប Liverpool ផ្ដល់​ថ្លៃឈ្នួល​ទ្វេ​ជា​២ទៅ​នឹង​ថ្លៃ​ឈ្នួល​បច្ចុប្បន្ន រហូត​ដល់​ទៅ​ ៧ម៉ឺន​​ផោន (ជាង​១០ម៉ឺន​ដុល្លារ) ប៉ុន្តែ​កីឡាករ​រូប​នេះ​ ចង់​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​នោះ​ទៀត។


ដោយ​សារ ​Liverpool ​ចង់​រក្សា​ទុក​ Sterling ​ឲ្យ​នៅ​ Anfield ​ឲ្យ​បាន​រយៈពេល​វែងឆ្ងាយ​ទៀត​ទៅ​ថ្ងៃ​អនាគត ទើប​លោក​គ្រូ​បង្វឹក​ Brendan Rodgers ​បង្កើន​ឲ្យ​ថ្លៃ​ឈ្នួល​ជា​ថ្មី​ទៀត​ដល់​ទៅ ៩ម៉ឺន​​ផោន​ (ជាង​១៣​ម៉ឺន​ដុល្លារ) ក្នុង​​មួយ​សប្ដាហ៍ ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​វ័យ២០ឆ្នាំ បដិសេធ​​ជា​លើក​ទី​២ ដោយ​រូប​គេ​ចង់​បាន​យ៉ាង​តិច ១០ម៉ឺន​ផោន (ជិត​១៥​ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្ដាហ៍។

ការ​បដិសេធ​កុងត្រា​ថ្មី​នេះ ធ្វើ​ឲ្យ​ក្លិប​តោ​ខៀវ Chelsea និង​ក្លិប​យក្ស​អេស្ប៉ាញ Real Madrid បាន​ដាក់​ការ​ចាប់​អារម្មណ៍​ចង់​បាន​ Sterling ​យ៉ាង​ខ្លាំង។


Sterling បាន​ក្លាយ​ជា​តួអង្គ​សំខាន់​សម្រាប់​ក្រុម​ហង្ស​ក្រហម និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បន្ទាប់​ពី​មាន​ទម្រង់​លេង​ឡើង​ជើង​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​ថ្មីៗ​នេះ​​រូប​គេ​ទទួល​បាន​ពាន​រង្វាន់ ស្បែក​ជើង​មាស​​ប្រចាំ​ឆ្នាំ​២០១៤ ជា​កីឡាករ​អាយុ​ក្រោម​២១ឆ្នាំ​​លេង​បាន​​ល្អ​ដាច់គេ​នៅ​អឺរ៉ុប​ថែម​ទៀត៕

Post a Comment

 
Top