GuidePedia

0
កម្មវិធីទាត់ បាល់កម្សាន្ត ឬហៅថា Shooting for Fun បានចាប់ ផ្ដើមដំណើរ ការហើយ ក្នុងគោល បំណងបង្កភាព សប្បាយ រីករាយ ជាច្រើន ដល់កុមារា-កុមារី ដែលបាន ចូលរួម ប៉ុន្ដែមិន ផ្ដោតសំខាន់ លើលេង ជាលក្ខណៈ អាជីពពេក នោះទេ ពោលគឺ គ្រាន់តែជា សកម្មភាព លេង កីឡាបាល់ ទាត់ ដើម្បីសប្បាយ ថ្ងៃចុងសប្ដាហ៍ ដែលជា ថ្ងៃបុត្រធីតា របស់លោក អ្នក បានជួបជុំ ជាមួយកុមារ មកពី មជ្ឍដ្ឋាន ផ្សេងៗគ្នា ប៉ុណ្ណោះ ។



លោក កាំង សុធា អ្នកសម្របសម្រួលក្នុងសេវាកម្ម «ទាត់បាល់កម្សាន្ដ» ខាងលើនេះ បានថ្លែងឲ្យដឹងថា ទាត់បាល់កម្សាន្ដ គឺជាសកម្មភាព កីឡា បាល់ទាត់មួយបែប ដែលផ្ដោតសំខាន់ឲ្យកុមារា-កុមារី មានឱកាសចូលរួម និងបញ្ជ្រាបចំណេះដឹងទាំងទ្រឹស្ដីកីឡា ក៏ដូចជា បច្ចេក ទេស កីឡាបាល់ទាត់ ឲ្យពួកគេបានយល់ដឹង ជាពិសេសគឺការបង្ហាត់ បង្រៀនភាពអង់គ្លេងតែម្ដង ។



ចំពោះគោលបំណង នៃការបង្កើតសេវាកម្ម «ទាត់បាល់កម្សាន្ដ»នេះ លោក កាំង សុធា បានបញ្ជាក់ថា គឺដើម្បីផ្ដល់ឱកាសឲ្យកុមារ មានចិត្ត ស្រឡាញ់ និងចូលចិត្តកីឡា, អប់រំកាយនិងកីឡា ដល់កុមារពិសេសស្មារតី, បញ្ជ្រាបចំណេះដឹង-បច្ចេកទេសលេងបាល់ទាត់(បណ្តើរបាល់ ទាត់ ទប់…) និងផ្ដល់បទពិសោធន៍ដល់ក្មេងៗ តាមរយៈគ្រូបង្វឹកដែលមាន គរុកោសល្យត្រឹមត្រូវផងដែរ ។



លោកបានបន្ថែមទៀតថា ចំពោះកុមារ ដែលអាចចុះឈ្មោះចូល រួមទាត់បាល់កម្សាន្ដបាន គឺមានអាយុចាប់ពី ៧ឆ្នាំ-១៥ឆ្នាំ ដោយអាចទាក់ ទងបាន នៅគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អាគារលេខ១ ផ្លូវសាធារណរដ្ឋប៉ូឡូញ(ខាងត្បូងរង្វង់មូលវត្តសំពៅមាស) សង្កាត់ វាលវង់ ខណ្ឌ ៧មករា ភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០១២ ៨៧១ ៣០៥ ៕

Post a Comment

 
Top