អ្នកប្រដាល់ Manny Pacquiao និងកីឡាករ Amir Khanបានជួបគ្នាស្ងាត់ៗនៅតំបន់ភាគខាងកើតទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយចាប់ផ្តើមចរចាក្រៅផ្លូវការណ៍មួយ ទាក់ទិននឹងជម្រើសល្អបំផុតរបស់ពួកគេ ប្រសិនបើកីឡាករ Floyd Mayweather មិនអាចឡើងសង្វៀន ជាមួយនរណាម្នាក់ក្នុងចំណោមអ្នកទាំងពីរ ដើម្បីជ្រើសរើសកីឡាករ Miguel Cottoសម្រាប់ការប្រកួតរបស់គាត់នោះ។
កីឡាករ Pacquiao និងកីឡាករ Khan គឺជាមិត្តភ័ក្តិនឹងគ្នា ហើយក៏ជាដៃគូធ្លាប់ហ្វឹកហាត់ជាមួយគ្នាទៀតផង ហើយអ្នកទាំងពីរបានជួបគ្នានៅក្នុងក្លិបប្រដាល់ Fitzroy Lodge Boxing Clubដែលជាក្លិបដ៏មានវ័យចំណាស់បំផុតមួយរបស់អង់គ្លេស មានអាយុកាលរាប់សតវត្សរ៍មកហើយ។ ពួកគេទាំងពីរ បានឈរថតរួមគ្នា នៅលើសង្វៀនក្នុងក្លិបប្រដាល់មួយនេះ ប៉ុន្តែពួកគេ មិនបាននិយាយឡើយពីការលទ្ធភាពនៃការជួបគ្នានោះ។
ទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងច្បាស់នោះទេថាតើកិច្ចសន្ទនារវាងអ្នកទាំងពីរ ផ្តោតសំខាន់លើអ្វីឲ្យពិតប្រាកដនោះទេ តែបើយោងតាមប្រភពព័ត៌មានក្រៅផ្លូវការណ៍មួយ បានបញ្ជាក់ថា អ្នកទាំងពីរអាចនិយាយគ្នាពីការឡើងសង្វៀនរវាងពួកគេ នៅលើសង្វៀន Wembleyឬ សង្វៀននៅរាជធានី Abu Dhabi របស់ប្រទេសអារ៉ាប់រួម ប្រសិនបើ កីឡាករ Mayweatherមានជម្រើសផ្សេងមិនមែនជាពួកគេនោះ។
នេះគឺជាដំណើរទស្សនកិច្ចឥតគ្រោងទុកមួយរបស់កីឡាករ Pacquiao ប៉ុន្តែស្តេចគីងកុងម្នាក់នេះ បានចូលរួមស្រស់ស្រូបអាហារពេលល្ងាច ជាមួយព្រះអង្គម្ចាស់ Prince Harry ដែលជាអ្នកគាំទ្រកីឡាប្រដាល់ នៅឯវិមាន Buckingham Palace៕
Subscribe to:
Post Comments (Atom)
Post a Comment