អ្នកប្រដាល់ចំនួន ៨ រូបបានចូលរួមប្រកួតប្រដាល់ដណ្ដើមខ្សែក្រវ៉ាត់ស្រាបៀរ Black Panther ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ។អ្នកប្រដាល់ទាំង ៨នាក់នោះចែកចេញជា ២ ពូលដែលមួយពូលៗមាន ៤ រូបដែលពូល A មានធី តុងហ៊ីក្លឹបសាលវ័ន្ដកីឡា ពេជ្រ ប៊ុនធឿនក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបង តក់ សោភ័ណ្ឌក្លឹបអេភូថងកីឡា និង ទេស សំខាន់ក្លឹបកងពលតូចលេខ ៧០ ។ ពូល B មានឈិន ក្វាន់ង៉ុយក្លឹបម្កុដរាជសីហ៍ ហ៊ឹម សារ៉ាន់ក្លឹបក្រសួងការពារជាតិ ប្រាក់ ចាន់ស៊ីនក្លឹបមិត្តប៉ូលីស និង នេន វណ្ណាក្លឹបកងពលធំអន្តរាគមន៍លេខ ៣ ។ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៧មករាលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ថាការប្រកួតនឹងចាប់ផ្ដើមពីថ្ងឿទី១៤កុម្ភៈទៅហើយបញ្ចប់នៅថ្ងៃទី ៣ ឧសភា ។ ការប្រកួតមានលក្ខណៈទេសចរណ៍គឺថ្ងៃទី ១៤កុម្ភៈប្រកួតនៅទីលានបាល់ទាត់ស្រុកកោះធំខេត្តកណ្ដាល ។ ថ្ងៃទី ៨ មិនាប្រកួតនៅឆ្នេរអូរឈើទាលខេត្តព្រះសីហនុ ថ្ងៃទី១៤មិនាប្រកួតនៅខេត្តក្រចេះក្នុងឱកាសនៃពិធីបុណ្យទន្លេ ថ្ងៃទី ៤ មេសាប្រកួតនៅខេត្តកំពង់ធំ និង ថ្ងៃទី៣ឧសភាដែលជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនោះធ្វើនៅ TV3 រាជធានីភ្នំពេញ ។ តម្លៃខ្លួននៃការប្រកួតគឺអ្នកឈ្នះ១៥០ដុល្លារ និង អ្នកចាញ់ ១២០ដុល្លារ ។ ចំពោះអ្នកដែលបានចំណាត់ថ្នាក់លេខ ១ រង្វាន់២.០០០ដុល្លារ លេខ ២ បាន១.៥០០ដុល្លារ លេខ៣ បាន១.០០០ដុល្លារ និង លេខ ៤ បាន៥០០ដុល្លារ។ក្រៅពីនោះនៅមានរង្វាន់ស្រាបៀរទៀតផង ។ សម្រាប់ថ្ងៃទី១៤កុម្ភៈដែលជាថ្ងៃចាប់ផ្ដើមដំបូងនោះធី តុងហ៊ី ប្រកួតជាមួយពេជ្រ ប៊ុនធឿន-តក់ សោភ័ណ្ឌប្រកួតជាមួយទេស សំខាន់-ឈិន ក្វាន់ង៉ុយប្រកួតជាមយយហ៊ឹម សារ៉ាន់ និង ប្រាក់ ចាន់ស៊ីន ប្រកួតជាមួយនេន វណ្ណា ៕
Subscribe to:
Post Comments (Atom)
Post a Comment