ខ្សែប្រយុទ្ធ Fernando Torres បានភ្លក្សរសជាតិនៃការទទួលជ័យជម្នះលើក្រុម Real Madrid ក្នុងនាមជាកីឡាកររបស់ក្រុម Atletico Madrid ជាលើកទី១ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯករបស់ La Liga មួយនេះ បានផ្តួលគូប្រជែងស្ថិតក្នុងទីក្រុងតែមួយរបស់ពួកគេក្នុងលទ្ធផល ២-០ ក្នុងការប្រកួតពាន Copa del Rey វគ្គ១៦ក្រុមចុងក្រោយ ជើងទី១របស់ពួកគេកាលពីថ្ងៃពុធ។
បើទោះបីមានការបង្ហាញពីទម្រង់លេងដ៏ខកចិត្តមួយពីសំណាក់ Torres ក្នុងការបង្ហាញខ្លួនជាលើកទី១របស់គេបើគិតចាប់តាំងចូលរួមជាមួយ ច ម្តងទៀតក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប AC Milan ក៏ដោយ ប៉ុន្តែ ក្រុមម្ចាស់ផ្ទះបានផ្តួល Real ជាលើកទី៣ក្នុងចំណោមការជួបគ្នា៤លើកនៅរដូវកាលនេះ ក្រោយពីមានគ្រាប់បាល់ស៊ុតប៉េណាល់ទីពីសំណាក់ Raul Garcia និងការតែតបាល់១គ្រាប់ពី Jose Gimenez ក្នុងតង់ទី២។ បច្ចុប្បន្ន Real ដែលជាម្ចាស់ការពារតំណែងជើងឯក Copa del Rey នឹងត្រូវតែខិតខំឲ្យអស់ពីលទ្ធផលនៅពេលដែលក្រុមទាំងពីរជួបគ្នាម្តងទៀតក្នុងការប្រកួតជើងទី២នៅកីឡដ្ឋាន Santiago Bernabeu នាថ្ងៃទី១៥ ខែមករា ខាងមុខ។
ប៉ុន្តែ គ្រូបង្វឹករបស់ក្រុមទាំងពីរសុទ្ធសឹងបានបង្ហាញពីអាទិភាពរបស់ពួកគេទៅលើការប្រកួតក្នុងយុទ្ធនាការផ្សេងនៅមុនពេលចាប់ផ្តើមប្រកួត ខណៈដែលខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុងដោយលោក Carlo Ancelotti ហើយលោក Diego Simeone របស់ Atletico បានធ្វើការផ្លាស់ប្តូរកីឡាករ៧នាក់ចំពោះក្រុមដែលបានផ្តួល Levante ក្នុងលទ្ធផល ៣-១ កាលពីចុងសប្តាហ៍មុន៕
លទ្ធផលការប្រកួតផ្សេងទៀត៖
Villarreal 1-0 Real Sociedad
Almeria 1-1 Getafe
Valencia 2-1 Espanyol
Subscribe to:
Post Comments (Atom)
Post a Comment