ការចាញ់ AC Milan របស់ក្រុម Real Madrid ក្នុងប្រកួតមិត្តភាពនោះគឺមិនប៉ះពាល់ដល់ការបំបែកកំណត់ត្រាឈ្នះរហូត World Record របស់ក្រុមនេះទេ ព្រោះការបង្កើតកំណត់ត្រាឈ្នះជាប់គ្នារហូតនេះគឺគេគិតតែប្រកួតផ្លូវការតែប៉ុណ្ណោះ។ នេះបើតាមម្ចាស់កំណត់ត្រាឈ្នះ២៤ប្រកួតរបស់ក្រុម Coritiba បាននិយាយ។
មានអ្នកគាំទ្រជាច្រើនបានយល់ច្រឡំចំពោះរឿងខាងលើនេះ ហើយខាងក្រុមម្ចាស់កំណត់ត្រាឈ្នះ២៤ប្រកួតជាប់គ្នា Critiba ដែលលេងនៅក្របខ័ណ្ឌប្រទេសប្រេស៊ីលនោះបានចេញមកអះអាងថា៖ “យើងចង់បញ្ជាក់ប្រាប់អ្នកគាំទ្រទាំងអស់ថាការចាញ់ AC Milan របស់ Real Madrid ក្នុងប្រកួតមិត្តភាពនោះគឺមិនប៉ះពាល់ដល់ការចង់បំបែកកំណត់ត្រារបស់ពួកគេទេ ព្រោះកំណត់ត្រានោះគេគិតតែប្រកួតផ្លូវការប៉ុណ្ណោះ។ ដូច្នេះក្រុមនៅអេស្ប៉ាញមួយនេះនៅតែមានឱកាសបំបែកកំណត់ត្រានេះដដែល”។
ក្រុម Coritiba បានបង្កើតកំណត់ត្រាឈ្នះ២៤ប្រកួតជាប់គ្នាកាលពីឆ្នាំ២០១១ ហើយកំណត់ត្រានេះគឺប្រើពេលពីថ្ងៃទី៣ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែឧសភា។ ចាំមើល Real Madrid វិញពួកគេនៅតែ២ប្រកួតទៀតទេគឺអាចតាមទាន់ក្រុមនៅប្រេស៊ីលខាងលើនេះហើយ។ ក្រុមលោក Carlo Ancelotti នឹងចាប់ផ្ដើមប្រកួតផ្លូវការរបស់ខ្លួននៅ La Liga ថ្ងៃអាទិត្យខាងមុខនេះគឺប៉ះជាមួយ Valencia នៅម៉ោង១១យប់។ ហើយមួយប្រកួតបន្ទាប់ទៀតនោះគឺ Real Madrid ប៉ះជាមួយ Atletico Madrid នៅក្នុងពានរង្វាន់ Copa del Rey នៅថ្ងៃទី៨ ខែមករានេះ៕

Post a Comment