ភ្នាក់ងារទីផ្សាររបស់កីឡាករ Kevin Strootman លោក Matteo Materazzi បាននិយាយកាលពីពេលថ្មីៗនេះថាក្លិប Roma នឹងយល់ព្រមលក់ខ្សែបម្រើការពាររូបនេះទៅឱ្យក្លិប Manchester United ប្រសិនបើលោក Louis val Gaal ហ៊ានដាក់តម្លៃខ្លួនដល់៣២លានផោន (ជិត៥០លានដុល្លារអាមេរិក)។
លោក Materazzi បានប្រាប់ទៅកាសែត Rai របស់អ៊ីតាលីថា៖ “ក្រុម Man Utd ជាជំហានថ្មីមួយទៀតសម្រាប់ Kevin Strootman ហើយក្រុមបិសាចក្រហមនឹងត្រូវចំណាយដល់ទៅ៣២លានផោនក្នុងការនាំ យកខ្សែការពារវ័យ២៤ឆ្នាំរូបនេះទៅអង់គ្លេស”។
ចំពោះរឿងនេះ មានព័ត៌មានជាច្រើនក៏បានចុះផ្សាយដែរថាខាងក្រុម Roma បានទទួលសំណើដេញថ្លៃរបស់លោក Van Gaal រួចរាល់ហើយ ហើយនឹងធ្វើការផ្ទេរកីឡាករនៅខែមករាខាងមុខ ប៉ុន្តែគ្រាន់តែថាកាលនោះមិនទាន់មានចេញតម្លៃខ្លួនអីនោះទេ។
គួរំលឹកថាលោក Louis van Gaal ចង់បានខ្សែបម្រើការពារជម្រើសជាតិហុល្លង់ខាងលើនេះតាំងពីមកដឹក នាំ Man Utd ដំបូងមកម៉្លេះ ប៉ុន្តែកាលនោះអ្នកចាត់ការក្រុម Roma លោក Rudi Garcia បានបដិសេធមិនលក់នោះទេ ហើយថែមទាំងនិយាយទៀតថាបើបិសាចក្រហមនៅតែចង់បានទៀតនោះទាល់តែ ត្រូវចាយលុយធំហើយ៕

Post a Comment