GuidePedia

0
Adam Lallana បាន​ជួយ​ឲ្យ​ក្រុម Liverpool កត់​ត្រា​ជ័យជម្នះ​ដ៏​ធំ​បំផុត​របស់​ពួកគេ​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​នៃ​ រដូវកាល​នេះ ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​របស់​ខ្សែ​បម្រើ​អន្តរ​ជាតិ ​អង់​គ្លេស​រូប​នេះ បាន​ជួយ​ឲ្យ​ពួក​គេ​បំ​បាក់ក្រុម Swansea ៤-១ កាលពី​ថ្ងៃ​ចន្ទ​។
3
ក្រុម​របស់​លោក Brendan Rodgers បាន​ស៊ុត​បាល់​បញ្ចូល​ទី​បួន​គ្រាប់​ជា​លើក​ទី​១​បើគិត​ចាប់​តាំង​ពី​ខែ​ មីនា តាម​រយៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​របស់ Lallana ក្រោយ​ពី​ខ្សែ​ការ​ពារ Alberto Moreno បាន​ជួយ​ឲ្យ​ក្រុម​ហង្ស​ក្រហម​នាំ​មុខ​មុន​នៅ​តង់​ទី​១​នា​កីឡ​ដ្ឋាន Anfield​។ ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Jonjo Shelvey បាន​បំ​ពេញការ​រង​បរា​ជ័យ​ដ៏​ធំ​សម្រាប់​ក្រុម Swansea ដែល​ហាក់​បាន​ធ្វើការ​ស្រោច​ស្រង់​វិញ​បាន​ នៅ​ពេល​ដែល​ខ្សែ​បម្រើ Gylfi Sigurdsson បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ដើម្បី​កាត់​បន្ថយ​ការ​ដេញ​តាម​ពី​ក្រោយ​ មក​ត្រឹម ២-១​។
2
ជា​លទ្ធ​ផល​ក្រោយ​ពីមាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​ច្រើន​របស់​ពួ​ក​គេ ក្រុម​ម្ចាស់​ផ្ទះ​បាន​ឡើង​ទៅ​ឈរ​ពីលើក្រុម Swansea ក្នុង​ចំណាត់​លេខ​៨ ដោយ​​ដេញ​តាម​ពី​ក្រោយ​ក្រុម​ឈរ​លេខ​៤ Southampton ៥​ពិន្ទុ​ក្នុង​ការ​ប្រជែង​ដណ្តើម​កៅ​អី​ទៅលេង​ក្នុង​ក្រប​ខ័ណ្ឌ Swansea​។ ជា​មួយនឹង​ការ​ទទួល​បរា​ជ័យ​១​លើក​ក្នុង​ចំ​ណោម​​ការ​ប្រកួត​១០​លើក​ចុង​ ក្រោយ​របស់​ពួក​គេ និងក្រោយ​ពី Lallana បាន​បង្ហាញ​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក Rodgers ចំ​ណាយ​ប្រាក់​២៥លានផោន (ស្មើ​នឹង​៣៨លាន​ដុល្លារ​អាមេ​រិក) ដើម្បី​ចុះ​ហត្ថ​លេខា​ជាមួយ​នឹង​រូប​គេពី​ក្លិប Southampton ក្រុម Liverpool នឹង​ឈាន​ទៅកាន់​ឆ្នាំ​​ថ្មី​ជា​មួយ​នឹង​ភាព​ធូរ​ស្រាល​ថ្មី​មួយ​ដែល​អាច​ ធ្វើ​ឲ្យពួក​គេ​ធ្វើ​ការ​ស្រោច​ស្រង់​យុទ្ធ​នា​ការ​ដ៏​ត្រដាប​ត្រដួស​មួយ​។ លោក Rodgers បាន​ឲ្យ​ដឹង​ថា៖ «វា​ជា​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​មួយ​នៅពេល​ប្រកួត​ជា​មួយ​នឹង​ ក្រុម​ដ៏​ខ្លាំង​មួយ​។ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​បាន​ធ្វើ​ការ​គ្រប់​គ្រង​មួយ​ផ្នែក​ដ៏​ធំ​​នៃ​ការ​ប្រកួត​នេះ​។ សម្រាប់​ខ្ញុំ វា​ជា​ការ​វិល​ត្រឡប់​ទៅ​កាន់​​ទម្រង់​លេង​ដ៏​ល្អ​របស់​ក្រុម​។ នៅ​យប់​នេះ យើង​មាន​ការ​ជឿ​ជាក់ ហើយ​យើង​ត្រូវ​តែ​រក្សា​នូវ​ភាព​ខ្លាំង​នោះ​»​៕
1

Post a Comment

 
Top