GuidePedia

0
កីឡាករ​ឈ្នះ World Cup, Sami Khedira បានបង្ហាញ​ពី​ចេតនា​ខ្លួន​ថា ចង់​បន្ត​កុងត្រា​របស់ខ្លួន​នៅ​ជាមួយនឹង​ក្លិប​យក្ស​អេស្បាញ Real Madrid ខណៈពេល​ដែលមាន​តម្រុយ​ថា កីឡាករ​នេះ​នឹងត្រូវ​ផ្ទេរ​ទៅលេង​នៅក្នុង​ក្របខណ្ឌ​អង់គ្លេស Premier League នេះ​នៅ​ខែមករា​ខាងមុខនេះ។
Khedira ដែល​កិច្ចសន្យា​លេង​នៅ Real ​នឹង​ផុតរលត់​នៅ​ចុងរដូវ​កាល​នេះ ត្រូវបានគេ​​ដឹងថា នឹងត្រូវ​ផ្ទេរ​ទៅលេង​នៅ​ក្លិប​តោ​ខៀវ Chelsea, កាំភ្លើង​ធំ Arsenal ឬក៏​បិសាច​ក្រហម Manchester United ដែល​កំពុង​ចាប់​អារម្មណ៍​លើ ប៉ុន្តែ​រូបគេ​ផ្ទាល់​មិន​ចង់​ចាក​ឆ្ងាយ​ពី​ទីក្រុង​របស់​ប្រទេស​អេស្បាញ​ នេះ​ទេ។
Khedira
កីឡាករ​នេះ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា «ប្រសិនបើ​មាន​ដំណោះស្រាយ​ឲ្យ​ខ្ញុំ​បន្ត​លេង​នៅទីនេះ​ទៀត នោះ​គឺជា​សប្បាយចិត្ត​របស់ខ្ញុំ»។ បញ្ហា​របួស ជង្គង់ និង​សរសៃរ​ពួរ បានធ្វើ​ឲ្យ​កីឡាករ​នេះ​ត្រូវ​អវត្តមាន​លេង​ជាច្រើន​ប្រកួត ខណៈពេលដែល​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ២៧ឆ្នាំ​រូបនេះ ទើបតែ​បាន​ចូល​លេង ៨ប្រកួត​ឲ្យ Real Madrid នៅក្នុង​រដូវ​កាល​នេះ​ប៉ុណ្ណោះ។
ទោះជា​យ៉ាងនេះ​ក្តី កីឡាករ Khedira នឹង​ព្យាយាម​ទាមទារ​កន្លែង​របស់គេ​វិញ ពី​គ្រូបង្វឹក​លោក Carlo Ancelotti ជាជាង​ធ្វើតាម​មិត្ត​រួម​ក្រុម​កីឡាករ Mesut Ozil ដែល​បាន​ចាក​ចេញពី Real Madrid ទៅលេង​នៅ Premier League។ «មិនយូរ​ទេ ខ្ញុំ​ជឿជាក់ថា ខ្ញុំ​នឹងមាន​ឳ​កាស​លេង​ច្រើន​ឡើងវិញ ទោះបី​ជាមាន​កីឡាករ​ច្រើន​ក្នុង​ក្លិប​លេង​ក្នុង តួនាទី​ដូច​ខ្ញុំ​ក៏ដោយ»។

Post a Comment

 
Top