ព្រឹត្តិការណ៍តន្ត្រីបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរ ANCHOR (Anchor Beach Party) លើកដំបូងបង្អស់បានវិលត្រលប់មកដល់កម្ពុជាទៀតហើយ ក្នុងរដូវកាលទីពីរនេះ។
ការប្រកួតវគ្គជម្រុះតាមតំបន់បានចាប់បើកការប្រកួតជាលើកដំបូងហើយនៅផ្សារទំនើបភូពុយ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៧ ដល់ ២៨ ខែមីនានេះដោយមានការចូលរួមពី ក្រុមបាល់ទះចំនួន ៣២ ក្រុមដើម្បីប្រកួតដណ្តើមជ័យជំនះសម្រាប់ចូលរូមប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។
ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីថ្ងៃជាប់គ្នា គេបានរកឃើញក្រុមជើងឯក ចំនួន ០២ ក្រុមនៅខេត្តបាត់ដំបង ដែលត្រូវចូលប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៥ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។ ក្រុមដែលបានឈ្នះការប្រកួតជម្រុះនៅខេត្តបាត់ដំបង រួមមាន៖
-លេខ១ គឺក្រុមការិយាល័យលិខិតឆ្លងដែនខេត្តបាត់ដំបង និង
-លេខ២ គឺ កងពលធំអន្តរាគមន៍លេខ៣ ។
ក្នុងអំឡុងបើកឆាកដំបូងនៃកម្មវិធី Anchor Beach Party ក្នុងខេត្តបាត់ដំបង បានទាក់ទាញទស្សនិកជនទស្សនាយ៉ាងច្រើនកុះករ ដែលក្នុងនោះគេបានទទួលបាននូវចំណីចក្ខុប្លែកពីរគឺការប្រកួតដណើ្តមពានរង្វាន់បាល់ទះឆ្នេរខ្សាច់នៅពេលថ្ងៃ និងការប្រគំតន្ត្រីបាល់ទះឆ្នេរខ្សាច់នៅពេលរាត្រី ដែលបានចូលរួមសម្តែងដោយតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា ឱក សុគន្ធកញ្ញា ណុប បាយ៉ារិទ្ធ ទេព បូព្រឹក្ស ហ្សូណូ។
ទន្ទឹមនឹងនេះផងដែរ ពួកគេរីករាយនឹងការទទួលទានស្រាបៀរ ANCHOR ដែលមានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ស្រស់ថ្លា ផលិតតាមស្តង់ដារអន្តរជាតិ ជាពិសេសព្រមទាំងបានឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រទៀតផងក្នុងកម្មវិធីនេះសម្រាប់រាល់ការជាស្រាបៀរអាន់ឆ័រ។
កម្មវិធី តន្ត្រីបាល់ទះឆ្នេរខ្សាច់ ដែលបានធ្វើឡើងនៅខេត្តបាត់ដំបង ចាប់ថ្ងៃទី ២៧ ដល់ ២៨ មីនា ឆ្នាំ២០១៥ ក៏បានផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ។
គួររម្លឹកថា ក្រុមឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន៖
-៣.០០០ ដុល្លារនិងដំណើរកម្សាន្តទៅក្រៅប្រទេសសម្រាប់ជ័យលាភីជើងឯក
-១.៥០០ ដុល្លារសម្រាប់ជ័យលាភីលេខ២ និងទឹកប្រាក់ចំនួន
-៥០០ ដុល្លារ សម្រាប់ចំណាត់ថ្នាក់លេខ ៣ និង លេខ ៣ស្ទួន ។
ការប្រកួតជម្រុះក្នុងកម្មវិធី បាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរ អាន់ឆ័រ នឹងធ្វើឡើង នៅមណ្ឌលបន្ទាប់ទៀតគឺ៖ មណ្ឌលសៀមរាប ស្ថិតនៅ ដីឡូត៍ចុងកៅស៊ូ ខេត្តសៀមរាប ពីថ្ងៃទី០៣ ដល់ ០៤ មេសា ឆ្នាំ២០១៥ ។

Post a Comment