GuidePedia

0
លោក Wolfgang Niersbach ប្រធាន​សហព័ន្ធ​កីឡាបាល់​ទាត់អាល្លឺម៉ង់ បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ចន្ទ​ថា លោក​នឹង​ចុះចេញ​ពី​តំណែង និង «ទទួលខុស​ត្រូវ​ផ្នែកនយោ​បាយ» សម្រាប់​បញ្ហា​រឿង​អាស្រូវ​ទាក់ទង​នឹងព្រឹត្តិ​ការណ៍ World Cup ឆ្នាំ ២០១៦ ប៉ុន្តែ មិនទទួល​ស្គាល់​ថា ជា​កំហុស​បុគ្គល​ឡើយ​។


កីឡាបាល់ទាត់​អាល្លឺ​ម៉ង់ បាន​ធ្លាក់​ចូល​ក្នុង​បញ្ហាដោយសារ​តែរបាយការណ៍មួយ​ក្នុង​ទស្ស​នាវដ្តី Spiegel កាល​ពី​ខែ​មុន​ដែល​បានចោទ​ប្រកាន់​ថា ការ​ផ្ដល់ប្រាក់ ៦,៧ លាន​អឺ​រ៉ូ (ស្មើ​នឹង ៧,២ លានដុល្លារអាមេ​រិក) ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសហព័ន្ធ​កីឡា​បាល់ទាត់​អាល្លឺម៉ង់ (DFB) ទៅ​ឲ្យ FIFA ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទិញ​សន្លឹកឆ្នោត​ក្នុង​គោលបំណង​ឈ្នះ​សិទ្ធិធ្វើ​ជាម្ចាស់ផ្ទះ​ World Cup៕

Post a Comment

 
Top