GuidePedia

0
ក្លឹប​តោខៀវ​ដែល​កំពុង​តែ​ដុន​ដាប​ នឹង​មាន​គម្រោង​យក​ខ្សែ​ប្រយុទ្ធ​ Javier Hernandez មក​លេង​នៅ​ Premier league វិញ​បន្ទាប់​ពី​កីឡាករ​ម៉ិកស៊ិក​រូប​នេះ ​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​នៅ​ក្លឹប ​Bayer Leverkusen ក្នុង​ Bundesliga ​រដូវ​កាល​នេះ។


ក្រៅ​ពី​ Hernandez នៅ​មាន​ខ្សែប្រយុទ្ធ​ Paco Alcacer ​របស់​ក្លឹប Valencia ក៏​ស្ថិត​ក្នុង​បញ្ជី​នេះ​ដែរ។ Javier Hernandez (Chicharito ) ដែល​បាន​ផ្ទេរ​ពី​ក្លឹប​បិសាច​ក្រហម​ Manchester United ក្នុង​រដូវ​កាល​នេះ ​ទៅ​លេង​នៅ​ Bayer Leverkusen បាន​ស៊ុត​បញ្ចូល​ទី​១០​គ្រាប់​ហើយ ​ក្នុង​ក្របខ័ណ្ឌ​ Bundesliga ហើយ​ពេល​នេះ​រូប​គេ​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្អ​ និង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​អាល្លឺម៉ង់។

ហើយ​បើ​និយាយ​ពី​ស្នាដៃ​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​នៅ​ Old Trafford វិញ​គេ​អាច​និយាយ​បាន​ថា​ជា​វីរបុរស​ម្នាក់​ដែរ​របស់​បិសាច​ក្រហម​កាល​ពី​ឆ្នាំ ២០១០​ជួយ​ក្លឹប​លើក​ពាន ​Premier League(លេង​បាន​១០៣​ប្រកួត​រក​គ្រាប់​បាល់​បាន​៣៧​គ្រាប់) ​និង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ពេល​ជួយ​ជម្រើស​ជាតិ​ក្នុង ​World Cup ២០១០។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក​កីឡាករ​កម្ពស់​១.៧៥​ម៉ែត្រ​​រូប​នេះ​ ត្រូវ​បាន​បាត់​បង់​កៅអី​ជម្រើស​ដំបូង​។ ​ដោយ​ឡែក​ក្នុង​រជ្ជកាល​លោក Louis van Gaal មិន​ផ្ដល់​ឳកាស​ឲ្យ​រូប​គេ​បាន​លេង​ពេញ​លេញ​នោះ​ដែរ។​


ចំណែក​មួយ​រយៈ​ក្រោយ​តាំង​តែ​ពី​ប្ដូរ​ទៅ​អាល្លឺម៉ង់ ​រូប​គេ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​ម្ដង​ទៀត ​ពិសេស​តោ​ខៀវ​ហ្នឹង​តែ​ម្ដង។ តែ​យ៉ាង​ណា​មិញ​តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ Leverkusen មិន​ចាប់​អារម្មណ៍​នឹង​ការ​ស្នើ​សុំ​របស់​ Chelsea​ ឡើយ​ហើយ​ពួក​គេ​ក៏​មិន​ចង់​បាត់​បង់​ខ្សែ​ប្រយុទ្ធ​ដែល​ពួក​គេ​ទិញ​មក​ត្រូវ​រូប​នេះ​ដែ។រ

Post a Comment

 
Top