GuidePedia

0
អ្នក​ប្រដាល់​មិនសូវ​ល្បីឈ្មោះ​យ៉ា​ម ឡយ ក្លិប​រស្មី​កុមារ​កំព្រា នឹង​ត្រូវ​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​ប្រាក់ វិឆ័យ អ្នក​ប្រដាល់​មិន​ល្បី​ដូចគ្នា នៃ​ក្លិប​តា​ឯក​ដំបង​ដែក​ខេត្តព្រៃវែង នៅ លើស​ង្វៀន​TV5 TIFFY ARENA នា​យប់​ថ្ងៃសៅរ៍​ទី​៣១​តុលា​២០១៥​នេះ។


យ៉ា​ម ឡយ ឥឡូវនេះ​បង្ហាញខ្លួន​ស្ទើរ​គ្រប់​សង្វៀន​សឹងតែ​រាល់​ខែ ដែល​បញ្ជាក់​ថា ​គេ មានការ​រីកចម្រើន​ជាង​មុន ដូច្នេះហើយ​ទើបត្រូវ​គេ​ផ្គូផ្គង​អោយ​ប្រកួត​រៀង​រាល់ខែ​នេះ ។ តែ យ៉ាងណា យ៉ា​ម ឡយ គេ​ពុំ​មែន​ជា​អ្នក​ប្រដាល់​ខ្លាំង​និង​ល្បីឈ្មោះ​នោះ​ទេ។

ប្រាក់ វិឆ័យ គេ​ជា​អ្នក​ប្រដាល់​ក្មេង​ស្រករ​ក្រោយ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ដែល​ឡើង​ប្រកួត​ប្រមាណ​៤​ប្រកួត​នៅ​ភ្នំពេញ​នេះ គេ​វាយ​មិនដែល​ចាញ់​ឡើយ។ វិឆ័យ មាន​កាយសម្បទា​ល្អ រឹងមាំ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត។

យ៉ាងណា​រវាង​យ៉ា​ម ឡយ និង ប្រាក់ វិឆ័យ​ជួបគ្នា​នេះ គេ​មិន​ហ៊ាន​សន្និដ្ឋាន​ថា អ្នក ណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ទេ ព្រោះថា​អ្នក​ប្រដាល់​ទាំងពីរ ទី​១​មិនដែល​ប៉ះគ្នា ទី​២ សមត្ថ ភាព​មិនជា​លើសខ្វះ​គ្នា​ប៉ុន្មាន​នោះ​ទេ ។ និយាយ​រួម គេ​ទាំងពីរ​មាន​ឱកាស​យកឈ្នះ​គ្នា​បាន ទៅវិញទៅមក។ ដូច្នេះ ចាំ​មើល​រវាង​ពួកគេ​ពីរ​នាក់​នេះ តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការ​ជួបគ្នា​នេះ ? ។

យ៉ា​ម ឡយ ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ក្នុង​ទឹក​ទី​២ ។ ឯ ប្រាក់ វិឆ័យ ប្រកួត​ចុងក្រោយ វាយ​ឈ្នះ​វេន សំណាង ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ ។

ឆេង លាង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ​ហាក់ ប៉ាន់​ធី អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម។ អ្នក​ប្រដាល់​ទាំងពីរ​នេះ មិនដែល​ប៉ះ​គ្នា​ទេ​កន្លងមក ។​ពួកគេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា តែ​វាយ​ខ្លាំង​និង​ល្អ​ដូចគ្នា។ សម្រាប់​ប្រភេទ​ទម្ងន់​មធ្យម​នេះ ពួកគេ​ល្អ​ជាងគេ​ហើយ​ក្នុងចំណោម​អ្នក​ប្រដាល់​ដទៃៗ​ទៀត។

ហាក់ ប៉ាន់​ធី ឡើង​ប្រកួត​កន្លងមក មាន​ឈ្នះ មាន​ចាញ់ តែបើ​ឆេង លាង​វិញ ឡើង​ប្រកួត​ប្រមាណ​៤​លើក​ចុងក្រោយ​នេះ មិនដែល​ចាញ់​ទាល់តែសោះ។ ឆេង លាង គេ​ប្រកួត លើក​ចុងក្រោយ​នេះ គឺ​ផ្តួល​យ៉ា​ម ខេមរា អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារ​កំព្រា​ឲ្យ​សន្លប់​ក្នុង​ទឹក ទី​១។

​ចំណែក​ការប្រកួត​លើក​ចុងក្រោយ​របស់​ហាក់ ប៉ាន់​ធី​វិញ គេ​វាយ​ឈ្នះ​ជា សំណាង អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ។ ចាំ​មើល រវាង​ពួកគេ​ទាំងពីរ​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ ? ។​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ហុន ឈុន​ហេង ក្លិប​សម្រែក​រាជសីហ៍ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ។ ឈុន​ហេង ឥឡូវនេះ​ប្រកួត​តែ ជាមួយ​ថៃ​ទេ ។ គេ​ជួប​ថៃ​លើកចុងក្រោយ​នេះ បាន​ប្រកួត​ចាញ់​LoukYortSithpjak ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១០ តុលា​២០១៥​កន្លង​មក​នេះ។ ចាំ​មើល ជួប​ថៃ​លើក​នេះ​ឈុន​ហេង​យក ឈ្នះ​បាន​ឬ​អត់​? ។


អៀម ដា​វុ​ធ អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក ត្រូវ​គេ​ផ្គូ​អោយ​ជួ​ប្រកួត​ជាមួយ​សិទ្ធ លី​ជា អ្នក​ប្រដាល់​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ ពួកគេ​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ សិទ្ធ លី​ជា មិនដែល​ប៉ះ​ជាមួយ​ដា​វុ​ធ​ទេ​កន្លងមក។ សម្រាប់​ការ​ជួបគ្នា​រវាង​ដា​វុ​ធ​និង​លី​ជា​នេះ មិន​ដឹង​ថា​អ្នកឈ្នះ​នោះ​ទេ​? ៕​

Post a Comment

 
Top