GuidePedia

0
Kevin Trapp ​អ្នកចាំទី​​ក្រុម​ Paris Saint-Germain ​បាន​ទទួល​រង្វាន់​ថើប​ពី​តារា​ចម្រៀង​ Rihanna និង​បាន​ចំណាយ​ពេល​១​ល្ងាច​ជាមួយ​គ្នា បន្ទាប់​ពី​កីឡាករ​​អាល្លឺម៉ង់​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​ជួយ​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ ​ជួយ​ឲ្យ​ PSG ឈ្នះ​ Marseille ២-១ កាល​ពី​យប់​ថ្ងៃ​អាទិត្យ។


​​ក្នុង​ការ​ប្រកួត​ ដែល​​​អ្នកចាំទី​វ័យ​២៥​ឆ្នាំ សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ Abdelazizi Barrada ​​នេះ តារា​ចម្រៀង​​​វ័យ​​២៧​ឆ្នាំ ក៏​បាន​ទៅ​ទស្សនា​នៅ​កីឡដ្ឋាន Parc des Princes ​ផង​ដែរ ហើយ​នាង​ពិត​ជា​ពេញ​ចិត្ត​​ថ្វី​ដៃ​អ្នកចាំទី​ដៃ​ស្អិត​រូប​នេះ​យ៉ាង​ខ្លាំង។

​ក្រោយ​ប្រកួត​ចប់​ Rihanna ក៏​បាន​ជួប​ Trapp និង​ប្រគល់​ស្នាម​ថើប​ឲ្យ​មួយ ដើម្បី​ជា​រង្វាន់​លើក​ទឹក​ចិត្ត និង​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​យ៉ាង​យូរ​​ទៀត​នា​រាត្រី​នោះ ខណៈ​ដែល​កីឡាករ​ PSG រូប​នេះ បាន​បង្ហោះ​រូប​ភាព​លើ​ Instagram សរសេរ​ថា៖ “អបអរ​ជ័យ​ជម្នះ​របស់​យើង ជាមួយ​តារា​ដ៏​ស្រស់​ស្អាត Rihanna” ទៀត​ផង៕

Post a Comment

 
Top