ប្រធានសហព័ន្ធកីឡា បាល់ទាត់ពិភពលោក (FIFA) លោក Sepp Blatter បានអះអាងថា មាននូវកិច្ចព្រមព្រៀងគ្នា មួយក្នុងការផ្ដល់សិទ្ធិម្ចាស់ផ្ទះ World Cup ឆ្នាំ២០១៨ ទៅឲ្យប្រទេសរុស្ស៊ី នៅមុនពេលការ បោះឆ្នោតចាប់ផ្តើមឡើង និងបានស្តីបន្ទោស ទៅលើប្រទេសដែលចាញ់គឺ អង់គ្លេស និងសហរដ្ឋអាមេរិក ក្នុង ការធ្វើឲ្យរឿង អាស្រូវពុករលួយហ៊ុមព័ទ្ធ ជុំវិញសហព័ន្ធកីឡា បាល់ទាត់អន្ដរជាតិ ហៅកាត់ថា FIFA។
លោក Blatter បានឲ្យដឹងកាល ពីថ្ងៃពុធថា ប្រសិនបើសហរដ្ឋអាមេរិក បានឈ្នះសិទ្ធិ ក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ «អ្វីដែលយើងទាំងអស់គ្នា កំពុងតែពិភាក្សានៅ ពេលនេះប្រាកដ ជាភាពអស្ចារ្យ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី ហើយមិនមានបញ្ហា ណាមួយនៅ FIFA ឡើយ»។
បុរសជនជាតិ ស្វីសវ័យ៧៩ឆ្នាំ Blatter បានធ្វើការបញ្ជាក់ថា មុនការបោះឆ្នោតមក ជ្រើសរើសម្ចាស់ផ្ទះមកដល់ ក្រុមមន្រ្តីបានឯកភាពគ្នា ជាក្រុមក្នុងការបោះឆ្នោត ជូនរុស្ស៊ីឲ្យធ្វើ ម្ចាស់ផ្ទះ World Cup 2018 រួចបាត់ទៅហើយ ពីព្រោះថា World Cup ពុំធ្លាប់ត្រូវបាន ធ្វើឡើងនៅប្រទេស ស្ថិតចុងអឺរ៉ុបមួយនេះឡើយ មុនពេល World Cup 2022 នឹងធ្វើនៅ ប្រទេសអាមេរិក ក្នុងនាមជាប្រទេស បងធំទាំងពីរនៅ លើពិភពលោក។
លោក Blatter បានវាយប្រហារលោក Michel Platini ដែលជាប្រធាន របស់សហព័ន្ធ កីឡាបាល់ទាត់អឺរ៉ុប (UEFA) និងអតីតប្រធានាធិបតី បារាំងលោក Nicolas Sarkozy តាមរយៈការនិយាយថា ពួកគេបានសមគំនិត កម្ទេចផែនការឆ្នាំ ២០២២ ដោយការរួមគ្នាផ្ដល់ សិទ្ធិម្ចាស់ផ្ទះ ទៅឲ្យប្រទេសកាតា ពោលគឺអាមេរិក ចាញ់ សំឡេងឆ្នោត ៨ទល់នឹង ១៤ក្នុងការបោះឆ្នោត ជាសម្ងាត់របស់ FIFA កាលពីខែធ្នូ ឆ្នាំ ២០១០កន្លងមក។
សូមបញ្ជាក់ថា រហូតមកដល់ពេល មានបេក្ខភាពចំនួន ៧រូបដែលបានឈរឈ្មោះ ដើម្បី ប្រជែងយកតំណែង ប្រធាន FIFA ថ្មី ក្នុងនោះរួមមាន ទី១-ព្រះអង្គម្ចាស់ ប្រទេស ហ៊្សកដានី Ali bin al-Hussein អនុប្រធាន FIFA បច្ចុប្បន្ន ទទួលបន្ទុកកិច្ចការ បាល់ទាត់ប្រចាំទ្វីបអាស៊ី ដែលទើបតែបាន ចាញ់លោក Sepp Blatter ក្នុងការបោះឆ្នោត ក្នុងអាណត្តិទី ៥កាលពីខែ ឧសភាកន្លងទៅ។
ទី២-លោក Michel Platini អនុប្រធាន FIFA និងប្រធានសហព័ន្ធបាល់ ទាត់ទ្វីបអឺរ៉ុប UEFA ទោះត្រូវ FIFA ព្យូរពីការងារ រយៈពេល ៩០ថ្ងៃក៏ដោយដូច Sepp Blatter ក៏ដោយ។ ទី៣-លោក Gianni Infantino អគ្គលេខាធិការរបស់ UEFA ទី៤-លោក Jerome Champagne អតីតអនុប្រធាន FIFA លាលែងតំណែង កាលពីឆ្នាំ២០១១ ទី៥-លោក Musa Bility ជាអគ្គលេខាធិ ការបាល់ទាត់ប្រចាំ ទ្វីបអាហ្រ្វិក ទី៦-ព្រះអង្គម្ចាស់ Sheikh Salman Bin Ebrahim Al Khalifa ដែលជាប្រធាន សហព័ន្ធកីឡា បាល់ទាត់ទ្វីបអាស៊ី (AFC) និងទី៧-លោក Tokyo Sexwale អតីតប្រធាន សហព័ន្ធបាល់ទាត់ អាហ្រ្វិកខាងត្បូង។
សូមរំលឹកថា រាល់សមាជិកទាំង២០៩រូបរបស់ FIFA នឹងត្រូវចូលរួម បោះឆ្នោតជ្រើស រើសប្រធានសហព័ន្ធកីឡា បាល់ទាត់ថ្មីនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខ នៅទីស្នាក់ការ កណ្តាលនាទីក្រុង Zurich ប្រទេសស្វីស៕

Post a Comment