អ្នកលេងជង្គង់ទិព្វ-កែងឆេះ ឡុង សុភី សិស្សគុន ក្លឹបសាលវន្ដកីឡាបានត្រៀមខ្លួនអង្រួនសង្វៀនបាយ័នស្ទឹង មានជ័យឲ្យ កក្រើកសាជាថ្មីទៀតហើយ ដោយនៅ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥នេះ គេត្រូវធ្វើការប្រកួតលក្ខណៈអន្ដរ ជាតិជាមួយអ្នកលេងឆ្លងដែនមកពីបារាំង គឺកីឡាករ Yohann Petchsaman ។
គណៈកម្មការរៀបចំគូប្រកួតបានឲ្យដឹងថា នេះគឺជាលើកដំបូងហើយដែលកីឡាករជើងខ្លាំងទាំងពីរ ត្រូវបានផ្គូផ្គងឲ្យ ជួបគ្នា បន្ទាប់ពីគណៈកម្មការបានពិនិត្យ និងវាស់ស្ទង់សមត្ថភាពពួកគេរួចមក ។ កីឡាករជួរមុខកម្ពុជា ឡុង សុភី និង កីឡាករ Yohann Petchsaman សុទ្ធតែមានប្រវត្តិប្រកួតល្អដូចគ្នា ហើយសមិទ្ធផល ដែលពួកគេទទួលបាន ក៏ល្អ ប្រសើរដែរ ។
សម្រាប់ការប្រកួតនេះ អតីតម្ចាស់ខ្សែក្រវាត់ខារ៉ាប៉ាវរដូវកាលទី១ ឡុង សុភី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់ជាមួយកីឡាករ Yohann Petchsaman ខណៈ សុភី មិនទាន់ច្បាស់ពីសមត្ថភាពរបស់ខ្លួន និងសមត្ថភាពគូប្រកួត ចុងសប្ដាហ៍នេះនៅឡើយ ។ ប៉ុន្ដែគ្រប់គ្រងកម្មវិធីបានបញ្ជាក់ថា Yohann មិនមែនជា កីឡាករធម្មតាឡើយ ព្រោះគេ ធ្លាប់បានមកធ្វើការប្រកួតមិត្តភាពនៅប្រទេស ថៃជាច្រើនលើកមកហើយ ។
ជាក់ស្ដែងកាលពីចុងខែកក្កដាកន្លងទៅ កីឡាករជនជាតិបារាំងរូបនេះ បានប្រកួតចាញ់ជើងខ្លាំងថៃ Sangchan Sor Sor Nawat ដោយពិន្ទុទាំងប្រផិត ប្រផើយ ទៀតផង ។ ទោះជាយ៉ាងនេះក្ដី ឡុង សុភី មិនបានព្រួយបារម្ភណាស់ណាទេ ចំពោះការប្រកួតមិត្តភាពចុងសប្ដាហ៍ននេះ ព្រោះគេ បានធ្វើការហ្វឹកហាត់ជាប់លាប់ ជានិច្ច ដើម្បីត្រៀមប្រកួតផ្សេងៗមុននឹងគេចូលនិវត្តន៍ ៕

Post a Comment