ការប្រកួតក្នុងក្របខ័ណ្ឌ Premier League របស់អង់គ្លេស ក្នុងសប្ដាហ៍ទី៦នេះ ដែលជាការជួបគ្នា រវាងម្ចាស់ផ្ទះតោខៀវ ទទួលភ្ញៀវកាំភ្លើងធំ Arsenal ដែលការប្រកួតនេះម្ចាស់ផ្ទះ បានយកឈ្នះ ក្រុមភ្ញៀវ២ទល់់០។
ចូលតង់ទី១ការប្រយុទ្ធគ្នា ក្នុងសមរភូមិវាលស្មៅក្នុងកីឡដ្ឋាន Stamford Bridge នេះហាក់ដូចជាមានភាពតឹងតែង រវាងក្រុមទាំងពីរ ហើយក៏វាយសម្រុកគ្នាទៅវិញទៅមកដែរតែមិនទាន់ មានក្រុមណាមួយអាចបំបែកពង់មាន់បាននៅឡើយទេ។
នាទី៣១ខ្សែបម្រើ Santi Cazorla ទទួលបានកាតលឿង បន្ទាប់ពីធ្វើឲ្យមានកំហុសទៅលើកីឡាកររបស់តោខៀវ។ នាទី៤៥ហៀបនឹងចប់តង់ទីមួយទៅហើយ Diego Costa និង ខ្សែការពារកាំភ្លើងធំ Gabriel Paulista មានទំនាស់ជាមួយគ្នា រហូតដល់អាជ្ញាកណ្ដាល ជូនកាតលឿងមួយម្នាក់។ មិនសុខចិត្ត កីឡាករទាំងពីរនៅតែមិនព្រមបញ្ចប់ នៅតែបង្កដដែល រហូតដល់អាជ្ញាកណ្ដាល ពិន័យកាតក្រហមដល់ Gabriel Paulista បណ្ដេញចេញពីទីលានតែម្ដង។
ចូលតង់ទីពីរនាទី៥៣ Kurt Zouma តែតបញ្ចូលទីបានសម្រេចឲ្យ Chelsea នាំមុខកាំភ្លើងធំបណ្ដោះអាសន្ន។ ការប្រកួតកាន់តែក្ដៅគគុក រហូតដល់មានការប៉ះទង្គិចគ្នាបន្តទៀត។ នាទី៦៤ Oscar របស់តាខៀវបានកាតលឿងមួយ។ នាទី៧២ខ្សែការពារ Arsenal កីឡាករ Calum Chambers បានកាតលឿងមួយដែរ។
៧នាទីក្រោយមកពោលគឺនាទី៧២ Santi Cazorla ទទួលបានកាតក្រហម បណ្ដេញចេញពីទីលាន ដោយសារតែទទួលបានកាតលឿងពីរដង។ចូលដល់នាទី៩០ ជិតចប់ការប្រកួតទៅហើយនោះ ខ្សែប្រយុទ្ធស្លាបពាក់អាវលេខដប់របស់តោខៀវ Eden Hazard បន្ថែមបានមួយគ្រាប់ទៀតបានសម្រេច។ លទ្ធផលចុងក្រោយChelsea ២-០Arsenal។

Post a Comment