ខ្សែបម្រើ ជម្រើសជាតិឈីលី Arthuro Vidal ត្រូវបានគេដឹកយកផ្ទះនៅឯក្លឹប Bayern Munich នៅអាល្លឺម៉ង់វិញ ដោយសារចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ក្នុងស្ថានភាពស្រវឹងជោគជាំនៅទីលានហ្វឹកហាត់ក្នុង ប្រទេសឈីលី។
កីឡាកររូបនេះនឹង ត្រូវខកខានជួយជម្រើសជាតិ ប្រកួតមិត្តភាពអន្តរជាតិ ជាមួយប៉ារ៉ាហ្គាយ នៅយប់ថ្ងៃសៅរ៍ស្អែកនេះ ដោយសារតែមូលហេតុខាងលើ។ តែផ្អែកតាមប្រភពផ្លូវការសមាគមបាល់ទាត់ឈីលី បានរាយការណ៍ថា Vidal ត្រូវបានក្រុមការងារខាងបាល់ទាត់ជម្រើសជាតិ ឲ្យចាកចេញពីកន្លែងហ្វឹកហាត់ ហើយត្រឡប់មកអាល្លឺម៉ង់វិញ ដោយសារមកមើលកូនរបស់ខ្លួនឈឺ ត្រូវធ្វើការវះកាត់។
ផ្ទុយទៅវិញតាមប្រភពកាសែត El Mercurio របស់ឈីលី បានផ្សាយថា រូបគេចូលទៅកន្លែងហ្វឹកហាត់ទាំងស្រវឹង បន្ទាប់ពីទៅចូលរួមពិធីជប់លៀងក្នុងកាស៊ីណូមួយ។ បន្ថែមពីនេះអតីតកីឡាកររបស់ ក្លឹបសេះបង្កង់ Juventus រូបនេះ ត្រូវបានគេឃើញអង្គុយរងចាំមិត្តភ័ក្ដិនៅក្នុងបារ មុនពេលបន្តទៅផឹកស៊ីក្នុងកាស៊ីណូ។
កាលពីប៉ុន្មានខែមុន កីឡាកររូបនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចដកហូតប័ណ្ណបើកបរ ដោយសារតែបើកឡានក្នុងស្ថានភាពស្រវឹង និងជាដើមហេតុធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

Post a Comment