GuidePedia

0
អនុលោម​ការ​ការ​ធ្វើ​តេស្ដ​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ Sanitas La Moraleja University Hospital ខ្សែ​ការពារ​ប្រធាន​ក្រុម ​Real Madrid កីឡាករ​ Sergio Ramos បាន​រង​របួស​ភ្លាត់​ស្មា​ឆ្វេង​ ដែល​ខណៈ​នេះ​កំពុង​សម្រាក​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​គ្រូពេទ្យ។​ នេះ​យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប។


ខ្សែ​ការពារ​រូប​នេះ​ បាន​ទទួល​រង​របួស​កាល​ពី​យប់​ម្សិលមិញ ​អំឡុង​ពេល​ Real Madrid យក​ឈ្នះ ​ Shakhtar Donetsk របស់​អ៊ុយក្រែន​៤​ទល់​០​ក្នុង​ Champions League ខណៈ​ Nacho Fernandez ត្រូវ​ចូល​លេង​ជំនួស​វិញ។ របួស​នេះ​បាន​ន័យ​ថា​រូប​គេ​នឹង​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​ជាមួយ​ Athletico Madrid , Granada, Athletic Bilbao, Malmo និង Malaga។

សេចក្ដី​ថ្លែង​ការ​ផ្លូវការ​របស់​ក្លឹប​បាន​ឲ្យ​ដឹង​ថា​៖" យោង​តាម​ការ​ធ្វើ​តេស្ដ​រោគវិនិច្ឆ័យ​កាលពី​ថ្ងៃ​មិញ​នេះ​ នៅ​សាកលវិទ្យាល័យ​ Sanitas La Moraleja University Hospital កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ រង​បួស​ភ្លាត់​ឆ្អឹង​ស្មា​ឆ្វេង។"


បន្ថែម​ពី​នេះ ​របួស​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​ Gareth Bale វិញ​ត្រូវ​ធ្វើ​ការ​វះកាត់​កំភួន​ជើង ​និង​ធ្វើ​ការ​ស្កែន​ឆ្លុះ​ MRI នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បីឲ្យ​ប្រាកដ​ថា​តើ​របួស​នេះ ​គួរ​តែ​វះកាត់​ឬ​ក៏​អត់។​ របួស​នេះ​មាន​ន័យ​ថា​ Bale​ ត្រូវ​នៅ​ក្រៅ​ទីលាន​ប្រហែល​មួយ​ខែ ​ហើយ​ត្រូវ​អវត្តមាន​ នា​ជំនួប​ប្រកួត​ជាមួយ​ Athletico Madrid និង​ខកខាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ Wale ទល់​នឹង​ជម្រើស​ជាតិ​បូស្នី​ និង​អង់ដូរ៉ា​ក្នុង​វគ្គ​ជម្រុះ​ចុង​ក្រោយ​ Euro 2016 ។

Post a Comment

 
Top