GuidePedia

0
ក្លឹប​បិសាច​ក្រហម​ Manchester United ទទួល​បាន​បី​ពិន្ទុ​ បន្ទាប់​ពី​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ Southampton ៣​ទល់​២​ ។​ចំណែក ហង្ស​ក្រហម​ Liverpool បាន​ត្រឹម​ស្មើ​១-១​ជាមួយ​ Crystal Palace នា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League សប្ដាហ៍​ទី​៦​នា​យប់​ថ្ងៃ​ទី​២០​ខែ​កញ្ញា​នេះ​។


ការ​ប្រកួត​ក្នុង​កីឡដ្ឋាន​St. Mary's Stadium ​ខ្សែ​ប្រយុទ្ធ​ Graziano Pelle បាន​ស៊ុត​នាំ​មុខ​ឲ្យ​ម្ចាស់​ផ្ទះ​​Southampton បាន​មួយ​គ្រាប់​នៅ​នាទី​១៣ មុន​ពេល​ Anthony Martial ទម្លាយ​សំណាញ់​ទី​តាម​ស្មើ​ឲ្យ​បិសាច​ក្រហម​វិញ​នៅ​នាទី​៣៤។ ចូល​តង់​ទី​២​នាទី​៥០ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​បារាំងAnthony Martial ​ដដែល​បាន​បន្ថែម​មួយ​គ្រាប់​ទៀត​មុន​ពេល​ ខ្សែ​បម្រើ Juan Mata ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​នៅ​នាទី​៦៨។

ក្រុម​ម្ចាស់​ផ្ទះ​បាន​ធ្វើ​ការ​វាយ​បក​វិញ​យ៉ាង​ខ្លាំង​រហូត​រក​បាន​មួយ​គ្រាប់​ទៀត​ដោយ​ Graziano Pelle​នៅ​នាទី​៨៦​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ៣​គ្រាប់​នេះ​​ល្មម​គ្រប់​គ្រាន់​​ឲ្យ​អាច​Manchester United ​ទទួល​បាន​បី​ពិន្ទុ​ពេញ​ឡើង​មក​ឈរ​លេខ​២​ក្នុង​តារាង​Premier League មាន​១៣​ពិន្ទុ​តាម​ពី​ក្រោយ​ ក្លឹប​អ្នក​ជិត​ខាង​Man City ដែល​ឈរ​លេខ​មួយ​មាន​១៥​ពិន្ទុ​ក្នុង​ដៃ។ ឯ​ Southampton កំពុង​តែ​ឈរ​នៅ​លេខ​រៀង​ទី​១៦​មាន​៦​ពិន្ទុ។

ចំណែក Liverpool វិញ​ដែល​ទទួល​ភ្ញៀវNorwich City​ក្នុង​កីឡដ្ឋាន Anfield នោះ​បាន​ត្រឹម​ចែក​គ្នា​មួយ​ពិន្ទុ​ម្នាក់​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ចប់​ការ​ប្រកួត​ស្មើ​គ្នា​១-១។​ ១​គ្រាប់​របស់ ហង្ស​ក្រហម​រក​បាន​ដោយ​កីឡាករ​ Danny Ings នៅ​នាទី​៤៨ ដើម​តង់​ទី​២​តែ​ត្រូវ​ខ្សែ​ការពារ Russell Martin ​របស់​Nowich ស៊ុត​តាម​ស្មើ​វិញ​ នៅ​នាទី​៦១។





Post a Comment

 
Top