GuidePedia

0
ក្រុមរបស់អាល្លឺម៉ង់ Borussia Dortmund ពង្រឹងក្រុមបានល្អមែនទែន តាមរយៈលេងឈ្នះ១១ប្រកួត ជាប់ៗគ្នានាដើមរដូវកាលឆ្នាំ២០១៥-២០១៦ នេះជាមួយ នឹងការបំបាក់ក្រុមភ្ញៀវ Bayer Leverkusen ៣-០ បន្ថែម ទៀត ដើម្បីឡើងទៅគ្រប់គ្រងតំណែងកំពូលតារាង Bundesliga ជាបណ្តោះអាសន្ន ។


Dortmund លេងឈ្នះ៥ប្រកួតផ្ទួននៅលីកកំពូល Bundesliga របស់អាល្លឺម៉ង់ និងឈ្នះ៦ប្រកួតផ្សេងៗទៀតក្រោមការ ដឹកនាំរបស់គ្រូបង្វឹកថ្មី Thomas Tuchel ដែល ចូលដឹកនាំជំនួសកៅអីលោក Jurgen Klopp ដែលបានចុះចេញពី តំណែង ដើម្បីធ្វើឲ្យក្លឹបឡើងទម្រង់លេង និងរក្សាលំនឹងក្នុងក្លឹបឡើងវិញ ។

ក្នុងជំនួបទល់នឹងក្រុមខ្លាំងគីឡូ Champions League, Bayer Leverkusen យប់មិញនេះប្រចាំសប្តាហ៍ទី៥នៅ Bundesliga ជាមួយនឹងកីឡាករ Jonas Hofmann រកបានគ្រាប់ទី១នៅនាទីទី១៩ មុនពេលកីឡាករអាស៊ីរបស់ជប៉ុន Shinji Kagawa រកបានគ្រាប់ទី២នៅនាទីទី៥៨ និងខ្សែប្រយុទ្ធជើងចាស់ Pierre-Emerick Aubamey ធ្វើសម្រេចគ្រាប់បាល់ប៉េណាល់ទីនៅនាទីទី៧៤នោះ ។


Dortmund នឹងបន្តភាពខ្លាំងរបស់ខ្លួនទៀតនៅទឹកដីក្រៅផ្ទះនារាត្រីថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ដោយត្រូវ ជួបក្រុមម្ចាស់ផ្ទះ Hoffenheim ដែលជា ការប្រកួតក្រៅដីលើកទី៣របស់ក្លឹប ក្រោយទទួលជ័យជំនះ២ប្រកួតរួចមក ហើយ ដោយមាន១៥ពិន្ទុពេញ ដូចទៅនឹងក្រុមការពារតំណែងជើងឯក Bayern Munich ឈរនៅលេខ២ដែលមិន ទាន់ចាញ់ដូចគ្នា ៕

Post a Comment

 
Top