GuidePedia

0
យោង​តាម​សំដី​របស់​លោក Didi Hamann ដែល​ជា​អ្នកចាត់ការ​របស់​ក្លិប Stockport County​ បាន​ឲ្យ​ដឹងថា អតីត​គ្រូបង្វឹក​របស់​ក្លិប Borussia Dortmund​គឺ​លោក Jurgen Klopp នឹង​ក្លាយជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ការងារ​អ្នកចាត់ការ​របស់​ក្លិប​ហង្ស​ក្រហម Liverpool​។​


សូមបញ្ជាក់ថា បច្ចុប្បន្ន​សំពាធ​កើតមានឡើង​ពេញបន្ទុក​មកលើ​អ្នកចាត់ការ​បច្ចុប្បន្ន Brendan Rodgers ក្រោយ​ពេលដែល​ចាប់ផ្តើម​រដូវ​កាល​ត្រ​ដាប់​ត្រ​ដួល បន្ទាប់ពី​មាន​យុទ្ធនាការ​ធ្លាក់កូដ ២០១៤-១៥​ជា​កន្លែង​ដែល​ក្រុម​របស់​ពួកគេ គ្មាន​ឱកាស​រកបាន​កន្លែង​លេង​នៅ​ការប្រកួត Champions League ។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Hamann លោក Rodgers នៅមាន​ការគាំទ្រ​របស់​ក្លិប ប៉ុន្តែ​លោក Klopp អាចជា​ជម្រើស​ល្អប្រសើរ​ជាង ប្រសិនបើ​ក្លិប​ចែកផ្លូវ​ដើរ​ជាមួយ​អ្នកចាត់ការ​បច្ចុប្បន្នរបស់​ពួកគេ​។​

លោក Hamann​បាន​និយាយប្រាប់​កាសែត Evening Standard ថា លោក Klopp នឹង​ក្លាយជា​អ្នកចាត់ការ​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ទឹកដី Anfield​។ លោក​បញ្ជាក់ទៀតថា បច្ចុប្បន្ន​សំពាធ​កំពុងតែ​កើត មាន ពិសេស​គឺ​ការជំទាស់​តវ៉ា​ពី​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ​តែម្តង។


សូម​បញ្ជាក់ថា លោក Klopp ដែល​បាន​ចែកផ្លូវ​ដែរ​ជាមួយ​ក្លិប Dortmund នៅក្នុង​រដូវ​កាល​នេះ ក្រោយ​ការដឹកនាំ​ដ៏​ឈ្វេស​វៃ​របស់លោក​អស់​រយៈ​ពេល​៧​ឆ្នាំ​នៅ​ទីនោះ មាននូវ​ការជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ទៅកាន់​ក្លិប Bayern Munich​ប៉ុន្តែ​លោក Hamann​យល់ឃើញថា លោក​គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត​សម្រាប់​ក្លិប Liverpool៕

Post a Comment

 
Top